ខេត្តបាត់ដំបង, មានប្រសាសន៍ក្នុងកម្មវិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នាព្រឹកនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តបាត់ដំបងផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។”
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបន្ថែមផងដែរថា “ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តបាត់ដំបង ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីការ រួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ របស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការបន្ត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ជាមួយការរួមចំណែកក្នុងបេសកកម្ម ជំរុញយុវជនកម្ពុជា ឲ្យក្លាយជាសសរទ្រូង ជាកម្លាំងបន្តវេន ជាឆ្អឹងខ្នងដ៏រឹងមាបស់ជាតិ និងជាអ្នកថែរក្សាការពារសមិទ្ធផល និងស្នាដៃដែលយុវជនជំនាន់មុនបានកសាង និងបន្សល់ទុក ចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពស្ថិរភាព និងវឌ្ឍនភាពសង្គម៕
ដោយ, សិលា