រឿងនិទានបែបអប់រំ ៖ រឿងឆ្កែចចក និងស្តេចសត្វ

ចែករំលែក៖

ថ្ងៃនេះយើងមកតាមដានរឿងខ្លីតាមបែបអប់រំម្តងដែលមានចំណងជើងថា ៖ “ឆ្កែចចក និងស្តេចសត្វ” ។
រឿងនេះមានការនិទានថា នៅក្នុងព្រៃធំមួយ មានការគ្រប់គ្រងប្រកបដោយក្ដីស្ងប់សុខ ដោយមានសត្វតោគឺជាមេគ្រប់គ្រងដែលត្រូវបានពពួកសត្វទាំងឡាយស្រលាញ់គោរពគ្រប់ៗគ្នា ។ មិនថាសត្វតូច ឬ សត្វធំ តែងតែទទួលបានការពិចារណាក្នុងការដោះស្រាយរាល់ទំនាស់វិវាទយ៉ាងយុត្តិធម៏បំផុតពីស្ដេចសត្វមួយនេះ ។

ថ្ងៃមួយ ស្ដេចសត្វមួយនេះត្រូវការស្វែងរកជំនួយការ ដើម្បីជួយមើលការខុសត្រូវក្នុងព្រៃឲ្យបានកាន់តែសព្វជាងនេះ ។ ស្ដេចសត្វ បានយកចចកមកធ្វើជាជំនួយការ និងប្រកាសថា “ពីថ្ងៃនេះតទៅ ឆ្កែចចក គឺជាជំនួយការរបស់យើង” ។ ក្រោយពេលបានក្លាយជាជំនួយការរបស់ស្តេចសត្វ ចចកក៏មានមោទភាពយ៉ាងខ្លាំង ។ គេបានយកចិត្តមេតាំងពីដើម និងត្រូវគេបានគេស្រលាញ់គោរពរាប់អាន ។
យូរៗទៅ ចចកលែងសូវមានការខ្លាចរអែងដូចកាលពីមុនទៀតហើយ ។ ពីដើមចិត្តដែលតែងតែខ្លាច ពេលនេះក៏លែងខ្លាចរអាដូចមុន ។ ចិត្តដែលតែងតែកោតក្រែង ក៏លែងញញើតដូចមុន ។ ការគោរពក៏លែងមាន ហើយបែរជាព្រងើយៗមិនដូចមុន ។

ពពួកសត្វព្រៃទាំងឡាយឃើញដូចនេះក៏នាំគ្នាឆ្ងល់ ទើបដាច់ចិត្តសួរឆ្កែចចក ដើម្បីសួរដេញដោលឲ្យអស់សង្ស័យ ថាហេតុអ្វីបានជាឆ្កែចចកប្ដូរអាកប្បកិរិយាមិនសមរម្យចំពោះមេរបស់ខ្លួនយ៉ាងដូចនេះ ។ ឆ្កែចចកក៏ឆ្លើយថា ៖ “កាលពីមុនខ្ញុំបានឃើញត្រឹមតែការសំដែងរបស់លោកនាយយើងតែប៉ុណ្ណោះ ។

យើងធ្លាប់តែឃើញភាពល្អដែលគួរឲ្យលើកតម្កើង ។ ប៉ុន្ដែតាមការពិតលោកនាយក៏មាននិស្ស័យមិនខុសអ្វីពីយើង ។ គាត់ដាក់ទោសគេ តែគាត់ក៏ប្រព្រឹត្តអញ្ចឹងដែរ ។ តើឲ្យខ្ញុំគោរពកោរខ្លាចគាត់ម៉េចទៅមិត្តសម្លាញ់ទាំងឡាយអើយ!”

...

ពិតណាស់ ! មេដឹកនាំដែលល្អតែនៅនឹងមុខ ធ្វើល្អតែនឹងមុខ មិនគួរឲ្យគេគោរពលើកតម្កើងឡើយ ៕
ស្រាវជ្រាវតាមសៀវភៅនិទានអប់រំដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print