Update, រហូតដល់ម៉ោង​ ១២,០០​ថ្ងៃទី៦ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ២នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​ ១នាក់​ និងជនជាតិ​ខ្មែរ​ ១នាក់​)​ និង​មានជាសះស្បេីយ​ ១នាក់​ (ភ្នំពេញ)

ចែករំលែក៖

ភ្នំពេញ, រហូតដល់ម៉ោង​ ១២:០០​ ថ្ងៃទី៦ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ២នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​ ១នាក់​ និងជនជាតិ​ខ្មែរ​ ១នាក់​)​ និង​មានជាសះស្បេីយ​ ១នាក់​ (ភ្នំពេញ)។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៧២នាក់​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ ១៩នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៥៣នាក់​​​​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 415106 ស្មេីនឹង​ 24708 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print