មនុស្សជិត២ពាន់នាក់​ នឹងថ្នាំញៀនជិត៧០គីឡូក្រាម​ ត្រូវសមត្ថកិច្ចបង្រ្កាប​ និងឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន​ ក្នុងខែមករា​ ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ​៖ បេីយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន​ នៃអគ្គស្នងការនគរបាលជាតិ​ បានបញ្ជាក់ថា​ គិត​ត្រឹម​ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសកម្ពុជា បានធ្វេីការបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន៦៩៨ករណី ជាក់ស្តែងឃាត់ខ្លួនមនុស្ស ១,៧២២នាក់​ រួមទាំងដកហូតថ្នាំញៀនជិត៧០គីឡូក្រាម​។

របាយការណ៍ខាងលេី​ បន្តថា​ ក្នុងចំណោមជនសង្ស័យ ដែលឃាត់ខ្លួនទាំង១,៧២២នាក់នេះ ក្នុងនោះមានស្រីចំនួន៧៧នាក់។

សូមជម្រាបថា​ សម្រាប់ករណីគ្រឿងញៀន ដែលបង្ក្រាបបានរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបចំនួន៤២៨ករណី ឃាត់មនុស្ស៨៥៦នាក់ (ស្រី៥៥នាក់) និងករណីប្រើប្រាស់ ចំនួន២៧០ករណី ឃាត់មនុស្ស៨៦៦នាក់ (ស្រី២២នាក់)។ ចំពោះការអនុវត្ដន៍ដីកា មានចំនួន៣០ដីកា ឃាត់២៨នាក់ (ស្រីម្នាក់)។

គួរបញ្ជាក់ដែរថា​ សារធាតុញៀនគ្រប់ប្រភេទដែលកម្លាំងជំនាញរឹបអូសបាន​ចំនួនជិត៧០គីឡូក្រាម និង៧៨៣កញ្ចប់តូច រួមទាំងកញ្ឆាជាង៦,៤២៧ដើម៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print