ស្ត្រី​ម្នាក់​ ​​ដើរ​និយាយ​ទូរស័ព្ទ​ ​ដៃ​ម្ខាង​កាន់​ពន្លាក​ជៀរ​ជ័រ ជំពុប​ជើង​ដួល​ផ្កាប់មុខ​ជង់​​ពន្លាក​ចំ​បំពង់​.​ក​ស្លាប់​ភ្លាម​ៗ​ក្នុង​ចំការ​កៅស៊ូ​

ចែករំលែក៖

ខេត្តក្រចេះ៖​ បេីតាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល​ បាន​ឲ្យ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ថា ស្ត្រី​ម្នាក់ ខណៈកំពុង​ដើរ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ ដោយ​ដៃ​ម្ខាង​កាន់​ពន្លាក​ជៀរ​ជ័រ មិនប្រយ័ត្នបណ្ដាលឲ្យជំពុប​ជើង​ហ្នឹង​ឫស​កៅស៊ូ​ដួល​ផ្កាប់មុខ​ជង់​ហ្នឹង​ពន្លាក​ចំ​បំពង់​.​ក​ក៏​ស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង ស្ថិត​នៅ​ក្នុង​ចំការ​កៅស៊ូ​មួយ​កន្លែង ក្នុងស្រុក​ស្នួល ។

លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បន្ត​ថា កាលពីវេលា​ម៉ោង​៨​និង​៤០​នាទីព្រឹកថ្ងៃ​ទី​០៥ ខែកុម្ភៈម្សិលមិញនេះ មន្រ្តីប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នួល បាន​ទទួល​ព័​ត៍​មាន​ពី​ឈ្មោះ នុ​ត សុភាព ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ជា​ប្តី​ស្ត្រី​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​វិហារ​លួង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ចំណាកស្រុក​)ថា៖ នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភ​: ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​០០​នាទី ឈ្មោះ នុ​ត សុភាព ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ខូ​វ ល​ក្ខិ​ណា អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​វិហារ​លួង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​ចំណាកស្រុក​) បាន​ទៅ​ជៀរ​ជ័រកៅស៊ូ នៅ​ក្នុង​ចំការ​របស់​ខ្លួន ស្ថិត​នៅ​ចំណុច​រំសាយសក់ ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ខណៈ​ពេល​កំពុង​ជៀរ​ជ័រ​ឈ្មោះ ខូ​វ ល​ក្ខិ​ណា បាន​ជំពប់​ជើង​នឹង​ឬ​ស​កៅស៊ូ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​ជង់​នឹង​ពន្លាក​ជៀរ​ជ័រ​ត្រូវ​ចំ​បំពង់​.​ក​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។​ ក្រោយកេីតហេតុឈ្មោះ នុ​ត សុភាព ត្រូវជា​ប្តី​បាន​យក​សាកសព​ប្រពន្ធ​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​អធិការស្រុក​ បានបញ្ជាក់ទៀត​ថា បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ អូ តា ជា​កម្មករ បាន​ឲ្យ​ដឹង​ថា ថៅកែ​ស្រី​របស់​ខ្លួន​ឈ្មោះ ខូ​វ លក្ខណា បាន​ដើរ​និយាយ​ទូរស័ព្ទ​ដោយ​ក្នុង​ដៃ​មាន​កាន់​ពន្លាក​ដើរ​ជៀរ​ជ័រ រួច​ក៏​ជំពប់​ជើង​នឹង​ឬ​ស​កៅស៊ូ បណ្តាល​ឲ្យ​ដួល​ជង់​ពន្លាក​ជៀរ​ជ័រ​ត្រូវ​ចំ​បំពង​ក​ផ្នែក​ខាងឆ្វេង​របួស បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង កើត​ហេតុតែ​ម្តង ។

លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​បន្តទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នួល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​រក​ឃើញ ពន្លាក​ចៀ​ជ័រ​ចំនួន​០១ និង​ស្នាម​ឈាម​របស់​ជន​រង​គ្រោះ និង​ក្រៅពី​នេះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ។

បច្ចុប្បន្ន​​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្តី​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាមប្រពៃណី ៕ដោយ​៖សហការី

...

រូបភាព​៖ទីតាំងកន្លែងកេីតហេតុ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print