ថៃឃាត់ចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនលំដាប់ទីពីរនៅទ្វីបអាស៊ី បន្ទាប់ជំនួញជាង៤០ឆ្នាំ មានប្រាក់ជាង៧ពាន់លានដុល្លារ

ចែករំលែក៖

ប្រទេសថៃ: នាយកដ្ឋានប្រឆាំងបទលល្មើសគ្រឿងញៀនថៃ បានឲ្យដឹងថា, កម្លាំងប្រឆាំងគ្រឿងញៀនបាន ឃាត់ចាប់ខ្លួនលោក Lee Chung Chak មេជួញដូរគ្រឿងញៀនធំលំដាប់ទីពីរនៅក្នុងទ្វីបអាស៊ី​។

លោក​Lee Chung Chakជាមេក្លោងជួញដូរគ្រឿងញៀនធំទីពីរមកពី Sam Gor ដែលជាក្រុមជួញដូរគ្រឿងញៀនធំបំផុតក្នុងទ្វីបអាស៊ី​ ប៉ាស៊ីហ្វិក ដោយមានប្រាក់រហូតដល់ទៅ​៧០ពាន់លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថាការ ឃាត់ចាប់ខ្លួនលោក Lee Chung Chak តាំងពីខែ​តុលាឆ្នាំ​២០២០ គឺក្រោយពេលប៉ុន្មានខែ​ដែលមេជួញដូរគ្រឿងញៀនលំដាប់ទីមួយគឺលោកTse Chi Lop ​ត្រូវប៉ូលិសហុល្លង់ចាប់ខ្លួន នៅអាកាសយានដ្ឋាន​។ ប៉ូលិសហុល្លង់បានឲ្យដឹងថា, លោក​ Tse Chi Lop គឺជាមេក្លោងធំបំផុត របស់​ក្រុមSam Gor ដោយមានឈ្មោះផ្សេងទៀតថា “The Company” ។ មេក្លោងទាំងពីរគឺជាមិត្តភក្តិ ហើយបានដំណើរការជួញដូរគ្រឿងញៀនរយៈពេល ជាង​៤០ឆ្នាំកន្លងមក។
នៅក្នុងឯកសារ​ឆ្នាំ​២០១៨ ​ប៉ូលិសអូស្ត្រាលី បានឲ្យដឹងថា ​បានកំណត់គោលដៅ​ក្រុមជួញដូរគ្រឿងញៀន ​។ នៅក្នុងឯកសារ លោក ​Lee Chung Chak ជាអគ្គនាយក ទទួលបន្ទុក ការជួញដូរគ្រឿងញៀន​នៅតាមព្រំដែន។
ពាក់ព័ន្ធការចាប់ខ្លួនលោក Lee Chung Chak ឧត្តមសេនីយ៍Montri Yimyaem ប្រធាននាយករដ្ឋដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន ថៃបានឲ្យដឹងថា, ​«ជនសង្ស័យត្រូវបានប៉ូលិសថៃ ចាប់ខ្លួននៅថ្ងៃទី​១ខែតុលាឆ្នាំ​២០២០ តាមដីការចាប់ខ្លួនរបស់តុលាការថៃ​ តាមសំណើររបស់អូស្ត្រាលី ។ ពេលនេះការនាំខ្លួនទៅកាន់ អូស្ត្រាលី គឺស្ថិតនៅលើតុលាការថៃ »៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print