រថយន្ដដឹកដីបុកម៉ូតូសិស្សសាលា កិនស្លាប់២របួសធ្ងន់១

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដដឹកខ្សាច់ធុនធំដែល គេដឹងថា ធ្វើអាជីវកម្មដឹកជញ្ជូនខ្សាច់ ស្ទើរគ្មានលោះថ្ងៃណា នៅក្នុងតំបន់ខណ្ឌ ឫស្សីកែវ បានឆក់យកអាយុជីវិតសិស្ស សាលា២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនរងគ្រោះទាំង៣ជិះម៉ូតូ១គ្រឿង ឌុបគ្នា ធ្វើដំណើរលើដងផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៦ ឋិតនៅចំណុចផ្លូវជាតិ លេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ ។

រថយន្ដបង្កពាក់ស្លាកលេខភ្នំពេញ ៣ឌ-៣៤៣២ បើកបរដោយយុវជនម្នាក់ មិនស្គាល់អត្ដសញ្ញាណ ខណៈកើតហេតុ រួចរូបគេបានគេចខ្លួនភ្លាមៗ ។

ដោយ ឡែកជនរងគ្រោះដែលបាត់បង់ជីវិតដែល ត្រូវរថយន្ដដឹកខ្សាច់បុកអូសហើយកិន ស្លាប់គរលើគ្នា ១-ឈ្មោះ ឡាន់ ចរិយា ភេទស្រី អាយុ១៦ឆ្នាំ ,២-ឈ្មោះ ចាន់ សុបុណ្ណារី ភេទស្រី អាយុ១៦ឆ្នាំ បាន ស្លាប់ក្រោមរថយន្ដ រីឯអ្នកបើកម៉ូតូ របួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ។ ជនរងគ្រោះទាំង៣ជា សិស្សវិទ្យាល័យឫស្សីកែវ ហើយភ្លាមៗ នោះគេបានឃើញក្រុមគ្រួសារបានមក ទ្រហ៊ោយំយ៉ាងខ្លាំងនៅកន្លែងកើតហេតុ ដោយអាណិត និងស្រណោះកូន ជួបនូវ គ្រោះថ្នាក់ខាងលើនេះ ។

បើតាមសេចក្ដីរាយការណ៍ពត៌មាន បានឱ្យដឹងថា រថយន្ដធុនធំដឹកខ្សាច់បង្ក ខាងលើបានធ្វើដំណើរលើបណ្ដោយផ្លូវ លំ ទិសដៅពីលិចមកកើត លុះ មកដល់ ផ្លូវបំបែកក៏បានបត់ទៅបុកម៉ូតូរបស់ ជនរងគ្រោះរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យម៉ូតូនិងជនរងគ្រោះកៀបនឹងកង់រថយន្ដ កិនស្លាប់ភ្លាមៗមួយរំពេច ។

រថយន្ដបង្កហេតុត្រូវបានដឹកយកទៅ កាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បី ដោះស្រាយគ្នានៅពេលក្រោយ រីឯជន រងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

20160226005342

20160226005400

20160226005400 (1)

20160226005404

20160226005410

20160226010330

...

ដោយ៖ អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print