អាជ្ញាធរសង្កាត់ចោមចៅប្រមូលជនអនាថាបាន៨នាក់បញ្ជូនទៅមន្ទីរអប់រំរាជធានី

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីពិនិត្យឃើញមានជនអនាថាមួយចំនួនកំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ឬតាមភ្លើងស្តុបក្នុងការដើរសុំទានគេ ឬ ហិតកាវនោះអាជ្ញាធរ​សង្កាត់​ចោមចៅបានមានវិធានការណ៍ចុះប្រមូលជនអនាថា សុំទាន ហិតកាវ ទាំងនោះបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីដើម្បីធ្វើការអប់រំ ។

ការប្រមូលជនអនាថានេះបានប្រព្រឹត្តទៅនាវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ និងផ្លូវវេងស្រេង ដោយឃាត់ខ្លួនបាន៨នាក់ ប្រគល់និងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីយកទៅអប់រំភ្លាមៗ។

មន្រី្តសាលាសង្កាត់ចោមចៅបានឲ្យដឹងថា កន្លងមកជនអនាថាខាងលើទាំង៨នាក់នេះ ត្រូវបានអាជ្ញាធរសង្កាត់មានវិធានការអបរំដល់ពួកគេ ឲ្យបានរៀនសូត្រ និងមានការងារធ្វើផងដែរតែគេមិនព្រមទៅរៀនបែរជាដើរ ហិតកាវឬ សុំទានគេបង្កឱ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យខូចអនាគតដូចជាអំពើលួច ឆក់ ដែលសង្គមស្អប់ខ្ពើម និងអាចប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង។ ដូច្នេះហើយទើបអាជ្ញាធរសង្កាត់សម្រេចដើរប្រមូលយកទៅអប់រំនៅមន្ទីរសង្គមកិច្ចរាជធានីតែម្តង ៕

____________

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print