សហគមន៍អន្តរជាតិបារម្ភពីអំពើហិង្សាកើតឡើងនៅមីយ៉ាន់ម៉ា ក្រោយមានស្នូរកាំភ្លើង នៅកន្លែង​បាតុកម្ម

ចែករំលែក៖

សំឡេងផ្ទុះអាវុធ នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ប៉ុន្តេ​នៅពេលនេះគេមិនទាន់ដឹងថា ស្នូរកាំភ្លើង គឺជាការបាញ់គ្រាប់ពិតឬ ជា​គ្រាប់កៅស៊ូ​នោះឡើយ ។
ឃ្លីបវីដេអូ​ ដែលបានផ្សាយផ្ទាល់​នៅល្ងាចថ្ងៃទី​៧ខែកុម្ភៈនៅលើបណ្តាញសង្គម​ហ្វេសប៊ុក ឃើញថាមានសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់នៅតំបន់ Myawaddy​ រដ្ឋ​Kayin ក្នុងពេលពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។
ឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា ប៉ូលិសបានបំបែកក្រុងបាតុករ ប្រមាណ​២០០នាក់ ​ស្ថិតនៅតំបន់ Myawaddy ។ ក្រោយមកក៏មានសំឡេងផ្ទុះកាំភ្លើង ដោយមិនដឹងថា ជាការបាញ់ព្រមានឬ យ៉ាងណានោះឡើយ។
តាមសារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅពេលនេះមានបាតុកម្មកើតឡើងនៅគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយកម្លាំងទាហានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួន​លោកស្រី អោងសាន ស៊ូជី និង​មន្ត្រីជាន់ខ្ពស់ជាច្រើន​ក្នុងប្រទេសនេះ ក្នុងនោះមានទាំងប្រធានាធិបតី​។ កម្លាំងយោធា បានចោទប្រកាន់ រដ្ឋាភិបាលធ្វើព្រងើយមិនដោះស្រាយ ពាក់ព័ន្ធការចោទប្រកាន់ បន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លង​មក។
មកទល់ពេលនេះគឺជាថ្ងៃទី​២ហើយដែលមានបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទាមទារឲ្យយោធាដោះលែងលោកស្រី ស៊ូជី ​ក៏ដូចជាប្រឆាំងការដឹកនាំរបស់​យោធា។ នៅពេលមានឃ្លីបវីដេអូ​នៅល្ងាចថ្ងៃទី ៧ខែកុម្ភៈ ​សហគមន៍អន្តរជាតិ គាំទ្រការធ្វើបាតុកម្មខាងលើ ដែលកើតឡើងដោយសន្តិភាព។ ប៉ុន្តែក្រោយមានស្នូរកាំភ្លើង បានបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំង ពីអំពើហិង្សាកើតឡើង ពាក់ព័ន្ធការធ្វើបាតុកម្ម​៕ដោយ៖ធី រីណា

 

រូបភាព៖AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print