អ.ស.បស្នើដាក់ស្ថាប័នសំខាន់ៗរបស់កូរ៉េខាងជើងចូលក្នុងបញ្ចីខ្មៅ

ចែករំលែក៖

130122211030-un-security-north-korea-story-top

សារព័ត៌មានយ៉ុងហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា សេចក្ដីព្រោងច្បាប់ របស់អង្គការសហប្រជាជាតិស្ដីពីសំណើ ដាក់ស្ថាប័នមួយចំនួនរបស់កូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅនោះគឺមានស្ថាប័នចំនួន ៣ដែលពាក់ព័ន្ធនឹងកម្មវិធីបរមាណូ និង កាំជ្រួចមីស៊ីលព្រមទាំងសកម្មភាពចារកម្ម ។

ក្រសួងដែលត្រូវដាក់ចូលក្នុងបញ្ចី ខ្មៅនោះមាន ក្រសួងចារកម្ម ក្រសួង ឧស្សាហកម្ម និងថាមពល និងក្រសួង អភិវឌ្ឍន៍អវកាសជាតិកូរ៉េខាងជើង ។

តាមប្រភពព័ត៌មាននេះគឺមានស្ថាប័ន ៣ក្នុងចំណោមស្ថាប័នជាង៣០ ដែល ពាក់ព័ន្ធនឹងកម្មវិធីបរមាណូ។ ក្រៅពីនេះ ក្រុមហ៊ុនពាណិជ្ចកម្ម និងហិរញ្ញវត្ថុរបស់ កូរ៉េខាងជើងក៏ត្រូវទទួលទណ្ឌកម្មផងដែរ ។

អាមេរិកនិងចិនកំពុងតែពិភាក្សាគ្នាស្ដីអំពីការដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េ ខាងជើង ដោយក្នុងនោះអាមេរិក និង ចិនបានឯកភាពគ្នាដាក់ទណ្ឌកម្មទៅលើថាមពលដែលអាចផលិតបរមាណូបាន។ គម្រោងដាក់ទណ្ឌកម្មបន្ថែមរបស់អ.ស.ប នឹងត្រូវបានអនុម័តនៅថ្ងៃទី២៦ ខែកុម្ភៈ នេះ ប្រសិនបើគ្មានការរារាំងណាមួយ នោះទេ ។

ស្ថានភាពរបស់កូរ៉េខាងជើងកាន់តែ ធ្វើឱ្យសហគមន៍អន្ដរជាតិ ពិសេសគឺ ប្រទេសជិតខាងបង្ហាញការខឹងសម្បា យ៉ាងខ្លាំង។ នៅពេលនេះកូរ៉េខាងជើង បាត់បង់ប្រភពចំណូលយ៉ាងសំខាន់គឺនៅតំបន់ឧស្សាហកម្មកេសុង ដែលជួយផ្ដល់ ការងារធ្វើដល់ពលរដ្ឋកូរ៉េខាងជើងរាប់ សិបម៉ឺននាក់ ក៏ដូចជាផ្ដល់ប្រាក់ជាច្រើន សម្រាប់ការអនុវត្ដគម្រោងបរមាណូ របស់ទីក្រុងព្យុងយ៉ាង ។

មួយវិញទៀតប្រសិនបើអាមេរិក អូសទាញចិនចូលរួមដាក់ទណ្ឌកម្មកូរ៉េ ខាងជើងទៀតនោះប្រទេសនេះប្រាកដជាបាត់បង់ប្រភពចំណូល និងធ្វើឱ្យសេដ្ឋកិច្ច កាន់តែវេទនាថែមទៀត ។

សកម្មភាពរបស់កូរ៉េខាងជើងនា ពេលកន្លងមកបង្ហាញឱ្យឃើញថាទីក្រុងព្យុងយ៉ាង កំពុងតែធ្វើឱ្យខ្លួនកាន់តែវេទ នានៅពេលដែលប្រទេសជិតខាង ដូចជា កូរ៉េខាងត្បូងនិងចិនឈប់ផ្ដល់ជំនួយស្បៀង អាហារដល់ពលរដ្ឋក្រីក្រក្នុងប្រទេសនេះ។

នៅពេលនេះចិនកំពុងតែរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិឱ្យចូល រួមដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយពេលដែលប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូ និងកាំជ្រួចមី ស៊ីលបំពានទៅលើទណ្ឌកម្មរបស់សហ គមន៍អន្ដរជាតិ ។

សភាអាមេរិកបានអនុម័តច្បាប់ដាក់ ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ នៅ ក្នុងការបោះឆ្នោតអនុម័តច្បាប់សភា អាមេរិកមានសំឡេងគាំទ្រការដាក់ទណ្ឌកម្មបន្ថែមរហូតដល់ទៅ៤០៨-២សំឡេង។ នៅពេលនេះច្បាប់បានបញ្ជូនទៅកាន់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយដើម្បីចុះហត្ថលេខាចូលជាធរ មាន ។

បណ្ដាតំណាងរាស្ដ្រអាមេរិកបានបង្ហាញ ការគាំទ្រទៅលើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែម។ អង្គការសហ ប្រជាជាតិក៏បានបង្ខំឱ្យរដ្ឋាភិបាលប្រទេស ជាច្រើនទៀតក្នុងនោះមានចិនជាដើម ដែលជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធនឹងកូរ៉េខាងជើងចូលរួមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសនេះដើម្បីឱ្យទីក្រុងព្យុងយ៉ាង បោះបង់កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល ជាការគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់ ទាំងមូល ។

ការដាក់ទណ្ឌកម្មបន្ថែមនោះរួមមាន ដៃគូរកស៊ីជាមួយកូរ៉េខាងជើងទាំងឯកជន និងរដ្ឋ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តច្បាប់ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដោយមានសំឡេងគាំទ្ររហូតដល់ទៅ១០០ភាគរយ។

គោលដៅនៃការដាក់ទណ្ឌកម្មនោះគឺដើម្បីរារាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង រកបានប្រាក់ចំណូលច្រើនក្នុងការបង្កើនការផលិតគ្រាប់បែកបរមាណូនិងកាំជ្រួច មីស៊ីលរយៈចម្ងាយឆ្ងាយអាចបំពាក់ក្បាល គ្រាប់បរមាណូបាន ។

តាមច្បាប់ដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិកសំដៅទៅលើបុគ្គលឬក្រុមហ៊ុន ឯកជនដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ការដាក់ទណ្ឌកម្ម បន្ថែមរបស់អាមេរិកក្រោយពេលដែលកូរ៉េខាងជើងបានកាត់ផ្ដាច់ទាំងស្រុងនូវ ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនិងបិទក្រុម ហ៊ុនទាំងឡាយនៅតំបន់ឧស្សាហកម្មរួមកេសុង ។

កន្លងមកកូរ៉េខាងជើងបានគំរាមថា នឹងបើកការវាយប្រហារទៅលើអាមេរិក និងកូរ៉េខាងត្បូង ប្រសិនបើប្រទេសទាំង ពីរធ្វើសមយុទ្ធរួមគ្នានៅខែមីនាខាងមុខនេះ ។

ជាការឆ្លើយតបនឹងគម្រោងធ្វើសមយុទ្ធខាងលើ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា នឹងធ្វើ សកម្មភាពដែលមានឈ្មោះថា “យុទ្ធនា ការកាត់ក្បាល” ប្រឆាំងទៅនឹងសមយុទ្ធ ទាំងនោះ ។

សារព័ត៌មានរ៉យទ័របានដកស្រង់ សម្ដីលោកគីមជុងអ៊ុនប្រកាសថា “អាវុធ ទាំងអស់របស់កូរ៉េខាងជើងនឹងត្រូវដាក់មកប្រើប្រាស់នៅក្នុងសង្គ្រាមប្រឆាំង សត្រូវឈ្លានពាន”។ ទីក្រុងព្យុងយ៉ាងបាន ប្រកាសថា គោលដៅវាយប្រហារគឺ សំដៅទៅលើវិមានបៃតងរបស់កូរ៉េខាងត្បូង ក្រោយមកគឺទីតំាងយោធារបស់ អាមេរិកនៅតំបន់អាស៊ី និងនៅលើទឹក ដីអាមេរិក ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា ទីក្រុងសេអ៊ូលមានកាតព្វកិច្ចការ ពារពលរដ្ឋពីការគំរាមកំហែងរបស់ កូរ៉េខាងជើង ហើយទាហានប្រទេសនេះ នឹងធ្វើគ្រប់យ៉ាងទប់ទល់នឹងសកម្មភាព របស់កូរ៉េខាងជើង ។

...

កាលពីថ្ងៃទី២២ ខែកុម្ភៈ កូរ៉េខាងត្បូង បានប្រកាសថា នឹងចូលរួមធ្វើសមយុទ្ធ រួមជាមួយអាមេរិក ដោយមានយុទ្ធ សាស្ដ្រវាយលុកទៅលើកូរ៉េខាងជើង ពិសេសគឺទីតាំងកាំជ្រួចមីស៊ីលរបស់កូរ៉េ ខាងជើង។ នៅក្នុងសមយុទ្ធដែលគ្រោង ធ្វើនោះមានការចូលរួមពីកម្លាំងទាហានជាង៩ម៉ឺននាក់ក្នុងនោះមានទាហានអា មេរិក១៥ពាន់នាក់ ៕ ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print