ប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់ទឹកថ្លា ៖ ស្ទះលូទឹកហូរពេញផ្លូវមើលមិនឃើញ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាច្រើនគ្រួសារបានសំដែងការថ្នាំងថ្នាក់យ៉ាងខ្លាំងទៅលើអាជ្ញាធរសង្កាត់ទឹកថ្លា ដែលមិនយកចិត្តទុកដាក់យកភ្នែកពិនិត្យមើលទឹកសំអុយ ដែលហូរពេញផ្លូវខួបប្រាំង ខួបវស្សា ដែលការហូរទឹកសំអុយទាំងនេះ គឺដោយសារប្រព័ន្ធលូបង្ហូរទឹក មានការកកស្ទះ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមួយនេះបានរៀបរាប់ប្រាប់ថា ផ្លូវមួយខ្សែនេះតែងតែមានទឹកស្អុយហូរកាត់ជាប្រចាំយូរឆ្នាំមកហើយ មានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ណាស់ និងថែមទាំងប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ទៀតផង ប៉ុន្តែដោយសារអាជ្ញាធរសង្កាត់មិនយកចិត្តទុកដាក់បើកភ្នែកមើល ទើបប្រជាពលរដ្ឋម្នាក់នៅតំបន់នោះបានចំណាយលុយផ្ទាល់ខ្លួនទិញប្រេងដាក់ម៉ាស៊ីនបូមទឹកសំអុយចេញជាប្រចាំ ដើម្បីបង្ហូរទៅទីតាំងផ្សេងជារៀងរាល់ថ្ងៃផងដែរ។

ប្រជាពលរដ្ឋប្រាប់បន្តថា ពួកគាត់រស់នៅតំបន់នេះស៊ូទ្រាំរស់ទាំងលំបាក ជាយូរឆ្នាំមកហើយ ដោយគ្មានមន្ត្រីអាជ្ញាធរសង្កាត់ទឹកថ្លាណាម្នាក់ ចុះមកពិនិត្យម្តងណាឡើយ បើទោះបីជាពួកគាត់បានរាយការណ៍ជូនអំពីផលលំបាក នៃការបង្ហូរទឹកស្អុយ និងគំនរសំរាមជាច្រើនលើកច្រើនសារនៅតំបន់នេះយ៉ាងណាក៏ដោយ។
ដោយអស់លើជំនឿទៅលើអាជ្ញាធរសង្កាត់ទឹកថ្លា បងប្អូនប្រជាពលរដ្ឋ សូមសំណូមពរយ៉ាងទទូចទៅលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ មេត្តាមានវិធានការចុះ ត្រួតពិនិត្យនូវផលប៉ះពាល់ទាំងនេះជូនពួកគាត់ផង ។ រាល់បញ្ហាការដោះស្រាយទាំងនេះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសេចក្តីសង្ឃឹមតែទៅលើលោកអភិបាលម្នាក់ប៉ុណ្ណោះ ទើបអាចជួយដោះស្រាយជូនពួកគាត់បាន។

សូមបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ បានឆ្លងកាត់តាមបណ្តោយផ្លូវនេះ លោកបានពិនិត្យឃើញថា ផលប៉ះពាល់ទាំងអស់ គឺបណ្តាលមកពីការដ្ឋានសំណង់ដ៏ធំមួយកន្លែងនៅក្បែរនោះ យកកាកសំណល់ផ្សេងៗមកចាក់ និងបង្ហូរទឹកសំអុយនានា ទើបបណ្តាលឲ្យបរិស្ថាននៅទីនោះមានសភាពមិនល្អ ដែលនាំឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋ ហើយដោយមើលឃើញបែបនេះ លោកក៏បានណែនាំដល់ម្ចាស់ទីតាំងសំណង់មួយកន្លែងនេះ ត្រូវកែសម្រួល ក៏ដូចជាកើបកាកសំណល់ទាំងនេះចេញឲ្យអស់ ចៀសវាងផលប៉ះពាល់ផ្សេងៗទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះបន្តទៀត៕

image

image

image

image

image

image

image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print