មនុស្សប្រុសស្រី៥នាក់ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រុងឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយមានការសំរបសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឆែកឆេ ផ្ទះលេខ១៦ ផ្លូវរទេះភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ។

បើតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីចុះបង្ក្រាបគ្រឿងញៀនខាងលើនេះដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានទទួលដំណឹងថាមានករណីជនសង្ស័យប្រុសស្រីមួយក្រុមកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះទើបកម្លាំងសមត្ថកិច្ចចុះមកសហការជាមួយកម្លាំងមូលដ្ឋាន ចុះមកឆែកឆេរទីតាំងនោះ ហើយជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ប្រុស០២នាក់ ស្រី០៣នាក់និង រកឃើញ គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១២កញ្ចប់ធំតូច.សំបកថង់ផ្លាស្ទីចសំរាប់ដាក់គ្រឿងញៀនមួយចំនួន.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន.ដែកកេះចំនួន០៥.ដាវចំនួន០២និងលុយចំនួន១៥មឺុនរៀល ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print