វិធី៥យ៉ាងដើម្បីសុខភាព

ចែករំលែក៖

 

1

ការមានជំងឺមិនមែនជារឿងល្អនោះទេ  សុខភាពល្អទើបជា​ការប្រសើរ ។​​ គោលការណ៍ដ៏សំខាន់នោះគឺត្រូវទទួលទានអាហារ​ដើម្បីសុខភាព មិនប្រើគ្រឿងញៀន (សុរា ជក់បារី  ថ្នាំ ឬការញុាំ ច្រើន​​ហួសកំណត់) ហាត់ប្រាណឱ្យបានទៀងទាត់ សម្រាកឱ្យបាន គ្រប់គ្រាន់ ហើយនិងការគិតបែបវិជ្ជមាន ។ យើងសូមលើកយក វិធីប្រាំយ៉ាងមកបង្ហាញជូនលោកអ្នកដូចខាងក្រោម ៖

១-ទទួលទានអាហារដើម្បីសុខភាព
អាហារដែលធ្វើឱ្យយើងមានសុខភាពល្អមានដូចជា បន្លែ ផ្លែឈើ  ទឹកដោះគោ ដំឡូងបារាំង  គ្រាប់ធញ្ញជាតិ -ល- មាន ការផ្ដល់ដំបូន្មានពីអ្នកជំនាញថា ត្រូវញុាំអាហារដែលផ្ទុកសាច់តិចឬ គ្មានសាច់ ហើយនឹងអាហារស្រស់ៗឱ្យបានច្រើន (ផ្លែឈើស្រស់ និងបន្លែស្រស់) ។ អាហារស្រស់ៗជួយផ្ដល់ឱ្យរាងកាយអ្នកនូវវីតា មីន និងជាតិរ៉ែជាច្រើនដែលអាចការពាររាងកាយចាកចេញពីជំងឺផេ្សងៗ ។

២-ចៀសវាងការប្រើគ្រឿងញៀន
ការជក់បារី និង គ្រឿងស្រវឹងទាំងនេះបណ្ដាលឱ្យអ្នកមានជំងឺជា ច្រើនអាចធ្វើឱ្យអ្នករស់មិនបានយូរ ហើយការញុាំផ្អែមពេក (ស្ករ,ជាតិខ្លាញ់)  ប្រៃពេក និងសាច់ច្រើនពេកក៏អាចបណ្ដាលឱ្យអ្នកមានជំងឺផងដែរ ។ កុំញុាំអាហារដែលផ្ទុកទៅដោយជាតិកាឡូរីច្រើនពេក ។ អ្នកត្រូវសងេ្កតមើលរាងកាយ ។ ការធ្វើដូចេ្នះវាធ្វើឱ្យអ្នកដឹងថាអ្វីល្អសម្រាប់អ្នក ហើយអ្នកនឹងកាន់ តែឈ្លាសវៃ និងមានសុខភាពល្អ ។

៣-ការធ្វើលំហាត់ប្រាណ
ការហាត់ប្រាណដោយការដើរយឺតៗ  រត់តិចៗ ការជិះកង់  ការ ហែលទឹក ម្ដង ឬពីរ ដងក្នុងមួយសបា្ដហ៍ (ម្ដងពីកន្លះម៉េាងទៅមួយម៉េាង) ដើម្បីរក្សារាងកាយឱ្យរឹងមាំ និងមានសុខភាពល្អ ក្នុងនោះក៏មានការហ្វឹក ហាត់ជិះកង់ឱ្យបានគ្រប់គ្រាន់ឬទៅហាត់ yoga នៅកាយសម្ព័ន្ធកន្លះម៉េាងក្នុង មួយថ្ងៃ ឬក៏ដើរឱ្យបានមួយម៉េាងនៅថ្ងៃចុងសបា្ដហ៍ វាសំខាន់ណាស់ដែល រាងកាយមានកំដៅល្មម (បែកញើសនៅពេលហាត់ប្រាណ) ។

៤-សម្រាកឱ្យបានគ្រប់គ្រាន់
ត្រូវកំចាត់សេ្ដ្រស ឬក៏ភាពតានតឹងក្នុងអារម្មណ៍ឱ្យបានដូចជាការ ធ្វើសមាធិ ការហាត់យ៉ូហ្កា (yoga) ធ្វើយ៉ាងណាឱ្យខ្លួនឯងសប្បាយចិត្ដ ហើយ អ្វីដែលសំខាន់គឺត្រូវមានការងារត្រឹមត្រូវនិងសម្រាកបានគ្រប់គ្រាន់ ។

...

៥-ការគិតអ្វីដែលល្អៗ ឬគិតវិជ្ជមាន
ចៀសវាងការគិតអិវជ្ជមាន ។ ត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ  ជាពិសេសគិតវិជ្ជមានឱ្យបានច្រើន ។ គំនិតវិជ្ជមាននឹងនាំឱ្យមានអារម្មណ៍ល្អ  សប្បាយចិត្ដដែលធ្វើឱ្យរាងកាយ មានសុខភាពល្អទៅតាមនោះដែរ ។ ម្យ៉ាង វិញទៀតត្រូវជំរុញខ្លួនឯងឱ្យមានគំនិតបែបវិជ្ជមាន អានសៀវភៅដែលផ្ដល់ គំនិតវិជ្ជមាននិងការធ្វើកិច្ចការដែលអ្នកចូលចិត្ដ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print