ក្ដីកង្វល់ ថប់បារម្ភរបស់ម្ដាយពេលមានគភ៌ អាចនាំឱ្យកូនយំច្រើន

ចែករំលែក៖

mother-and-baby

ស្ដ្រីដែលមានបញ្ហាផ្លូវចិត្ដស្រោបដោយ ក្ដីកង្វល់ និងភាពធុញថប់ផ្លូវអារម្មណ៍ច្រើននោះ ទំនងជាមានកូនតូចដែលយំច្រើន ។ នេះបើ យោងទៅតាមការសិក្សារបស់អ្នកវិទ្យាសាស្ដ្រ អាល្លឺម៉ង់ ។

អ្នកនាង ចូអាណា ផេតហ្សូលដ៍ មកពីវិទ្យាសាស្ដ្រចិត្ដសាស្ដ្រនៅតំបន់តេ្រសដិន បាននិយាយថា ទំនាក់ទំនងរវាងអ្នកម្ដាយនិងកូន ក្នុងផ្ទៃអាចមានអារម្មណ៍ផ្សារភ្ជាប់គ្នា ។ យើងរកឃើញថា ស្ដ្រីដែលមានកង្វល់ ក្ដីបារម្ភ និង ភាពតានតឹងផ្លូវចិត្ដទំនងជាប្រសូតបានបុត្រដែល ជាទារកយំច្រើន ។

ការសិក្សាបានតាមដានទៅលើស្ដ្រីជិត ៣០០នាក់ ដែលមានអាយុជាមធ្យម២៨ឆ្នាំ ។ អ្នកវិទ្យាសាស្ដ្រកត់សម្គាល់ឃើញថា ស្ដ្រីដែល មានបញ្ហាផ្លូវចិត្ដដូចរៀបរាប់នេះមុនពេល អំឡុង ពេលឬក្រោយពេលមានគភ៌ទំនងជាមានកូនយំច្រើន ។

...

យ៉ាងណាមិញការសិក្សាមិនបានកំណត់ថា ឱ្យតែអ្នកម្ដាយមានបញ្ហាផ្លូវចិត្ដសុទ្ធតែមានកូនយំច្រើននោះទេ ។ ការសិក្សាជាពន្លឺមួយក្រើន រំឭកដល់ស្ដ្រីជាម្ដាយទាំងឡាយឱ្យផ្ដោតការយកចិត្ដទុកដាក់ថែទាំសុខភាពផ្លូវចិត្ដប៉ុណ្ណោះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print