សម្តេចតេជោៈ គ្រោះថ្នាក់ចរាចរកើនឡើង និងបញ្ជាឲ្យ ក្រសួង អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការតឹងរឹងហ្មឺងហ្មាត់បំផុត ដើម្បីអោយមានការគោរពច្បាប់គ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងFacebookថា ក្នុងប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញមានគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តតូចធំ រួមទាំងរថយន្តសណ្តោងខ្នាតដឹកទំនិញយក្សលើសកំណត់ ដូចជាករណីជាក់ស្តែងរថយន្តសណ្តោងដឹកទំនិញឆ្លងស្ពានអ្នកលឿងដែលបានបណ្តាលអោយខូចខាតដោយអន្លើកាលពីពេលថ្មីៗនេះ។ ទម្ងន់បែបនេះអាចនឹងកំទេចស្ពាន បើបណ្តោយអោយឆ្លងកាត់រាល់ថ្ងៃ។ អាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញពេលរថយន្តខ្នាតយក្សដឹកសណ្តោងលើសកំណត់តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន។ តើហេតុអីបានជាមើលមិនឃើញ? ទន្ទឹមនិងនេះដែរ កាលពីម្សិលមិញក៏មានរថយន្តដឹកដីខ្នាតធំបើកបរបុកម៉ូតូយុវសិស្សបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតទៀតផង។

សម្តេចតេជោៈ គ្រោះថ្នាក់ចរាចរកើនឡើង និងបញ្ជាឲ្យ ក្រសួង អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការតឹងរឹងហ្មឺងហ្មាត់បំផុត ដើម្បីអោយមានការគោរពច្បាប់គ្រប់ៗគ្នា

ទម្លាប់ជនល្មើសទាំងអស់នេះ ក្រៅអំពីការមិនគោរពច្បាប់ក្រោយពីបង្កគ្រោះថ្នាក់ហើយ គឺរត់គេចខ្លួន។ ទម្លាប់អាក្រក់គ្មានការទទួលខុសត្រូវ ទាំងអ្នកបើកបរ ទាំងក្រុមហ៊ុន គឺមិនអាចអោយរួចខ្លួនតទៅទៀតបានឡើយ។ ក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ត្រូវចាត់វិធានការតឹងរឹងហ្មឺងហ្មាត់បំផុត ដើម្បីអោយមានការគោរពច្បាប់គ្រប់ៗគ្នា ដែលធានាបាននូវសុវត្ថិភាពខ្ពស់ដល់ពលរដ្ឋអ្នកធ្វើដំណើរទូទៅ និងធានាបាននូវការថែរក្សាគុណភាពស្ពានថ្នល់ប្រើប្រាស់បានគង់វង្សយូរអង្វែង។

សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៌ ជាពិសេសក្រុមហ៊ុនដឹកអ្នកដំណើរទូទៅ និង ក្រុមហ៊ុនដឹកទំនិញដែលប្រើប្រាស់រថយន្តសណ្តោងតូចធំ ត្រូវតែគោរពច្បាប់ ដឹកទំនិញកំណត់គីឡូអោយបានត្រឹមត្រូវ រួមទាំងការពិនិត្យសំបកកង់ និងគ្រឿងម៉ាស៊ីនអោយបានល្អ ជៀសវាងគ្រោះថ្នាក់កើតឡើង។ ក្រុមមន្ត្រីជញ្ជីងត្រូវបើកភ្នែកមើលអោយឃើញអ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោសដូចគ្នា៕

image

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print