ចេញពីហូបការនៅកោះពេជ្រ ត្រូវចោរឆក់កាបូបតែមិនបានសម្រេច ជាប់ខ្នោះដៃPM

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបនិងឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលពួកគេបានធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់ដែលកូនរបស់គាត់ដឹកតាមម៉ូតូទើបតែចេញពីហូបការនៅកោះពេជ្រ តែមិនបានសម្រេចនោះទេ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលា ម៉ោង២១និង៥៥នាទី យប់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៥ នៅចំណុចផ្លូវ១០៤កែងសុីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះទី ១.ឈ្មោះ សុខ សុវាត់ ហៅសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ(ជាអ្នកបេីកម៉ូតូ) និងទី២.ឈ្មោះ ឌឹម វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជួយលក់ដូរម្តាយនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ(ជាអ្នកឆក់)
ដកហូតម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FK:9389។ ចំណែកជនរងគ្រោះចំនួន០២នាក់ ជាម្តាយនិងកូន ទី១.ឈ្មោះ ឆាំង សុខហ្គេច ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤៨៣ ផ្កូវ៩R ក្រុម២ ភូមិ២២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ(ជាម្ចាស់កាបូប)
ទី២.ឈ្មោះ ឡាយ វិសាលបុត្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតសាលាន័រតុន ស្នាក់នៅផ្ទះលេខ១៤៨៣ ផ្កូវ៩R ក្រុម២ ភូមិ២២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ។

មន្ត្រីដដែរបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះឈ្មោះ ឡាយ វិសាលបុត្រ បានឌុបម្តាយរបស់ខ្លួនឈ្មោះ ឆាំង សុខហ្គេច ចេញពីហូបការនៅកោះពេជ្រ ហេីយបានធ្វេីដំណើរត្រឡប់ទៅផ្ទះវិញតាមបណ្តោយផ្លូវព្រះសុីសុវត្ថិពីត្បូងទៅជេីង រហូតដល់ចំណុចផ្លូវ១០៤កែងសុីសុវត្ថិ ស្រាប់តែមានជនសង្ស័យ០២នាក់ខាងលេីបានជិះម៉ូតូមកក្បែរហេីយជនសង្ស័យដែលអង្គុយក្រោយឈ្មោះ ឌឹម វិចិត្រ បានឆក់យកកាបូបរបស់ជនរងគ្រោះ ប៉ុន្តែត្រូវបានកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ឡាយ វិសាលបុត្រ ជាអ្នកបេីកម៉ូតូ បានប្រតាយប្រតប់ទាញយកកាបូបពីជនសង្ស័យមកវិញ បណ្តាលអោយម៉ូតូរបស់ជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យដួល ភ្លាមនោះកម្លាំងល្បាតយេីងដែលល្បាតនៅក្បែរនោះ បានអន្តរាគមន៌ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់និងដកហូតម៉ូតូ០១គ្រឿងមក អាវុធហត្ថខណ្ឌដូនពេញ រីឯកាបូបរបស់ជនរងគ្រោះមិនមានការបាត់បង់ទេ ហេីយកម្លាំងយេីងបានដកហូតកាបូបពីជនសង្ស័យប្រគល់ជូនទៅអោយជនរងគ្រោះវិញហេីយ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានឆ្លេីយសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន ហេីយពួកគេធ្លាប់ធ្វេីសកម្មភាពឆក់កាបូបនិងទូរស័ព្ទ តាមដងផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន០៥ដងរួចមកហេីយ។ ហេីយគោលដៅដែលពួកគេឧស្សាហ៍ធ្វេីសកម្មភាពគឺម្តុំមុខផ្សារទួលគោកនិងម្តុំមាត់ទន្លេ៕

image

image

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print