លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានយកអំណោយទៅចែកជូនអតីត យុទ្ធជនមានជីវភាពខ្វះខាតចំនួន៣៧ គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដែលជាប្រធានអតីតយុទ្ឋជនរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អធិការទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកអតីតយុទ្ឋជនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃដើម្បីជួយឧបត្ថម្ភដល់គ្រួសារគាត់។ អំណោយទាំងនោះបានមកពីលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងដែលលោកបានប្រគល់ឱ្យលោកអធិការខណ្ឌឫស្សីកែវ យកទៅចែកជូនអតីតយុទ្ធជនក្រីក្រនៅខណ្ឌឫស្សីកែវ។ ដូច្នេះហើយទើបនៅព្រឹកថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ២០២១ អធិការខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក យឹម លាង ទៅចែកជូនដល់អតីតយុទ្ធជននៅខណ្ឌឫស្សីកែវ ដែលមានជីវភាពខ្វះខាតចំនួន៣៧គ្រួសារ។

   លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា លោកទទួលអំណោយបន្តិចបន្តួចពី លោកឧត្តមសេនីយ៍ឯក យឹម លាង ដើម្បីចែកជូនដល់លោកពូ អ្នកមីងដែលជាអតីតយុទ្ធជនបម្រើលើវិស័យមន្រ្តីនគរបាលក្នុងខណ្ឌឫស្សីកែវដែលមានជីវភាពខ្វះខាតនាពេលកន្លងមក ហើយក៏ជាការរំលឹកអរគុណដល់ពួកគាត់ដែល បានបម្រើលើវិស័យមន្រ្តីនគរបាលនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវយើងនេះបានយ៉ាងល្អផងដែរ ។

លោក ហ៊ាង ថារ៉េត បន្តទៀតថា លោកនឹងធ្វើកម្មវិធីចែកអំណោយបន្តិចបន្តួច នេះជារៀងរាល់ឆ្នាំបន្តទៀត ដើម្បីជួយសម្រួលដល់ជីវភាពរបស់អតីតយុទ្ឌជន ក្នុងខណ្ឌឫស្សីកែវ ក្នុងនោះក៏មានវត្តមានលោកស្រី ស៊ន សៀវមុី ចូលរួមផងដែរ ដោយក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល, អង្ករ ១បេ(២៥គ.ក្រ), មី១កេស, ភេសជ្ជៈ ១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី-ទឹកស៊ីអ៉ីវ២យួរ ។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឫស្សីកែវ បានបន្តថា នេះជាការដឹងគុណដល់អ៊ំ ពូ មីង ដែលជាអតីតយុទ្ឋជន ដែលមានបទពិសោធន៍ បើគ្មានអតីតយុទ្ឋជនក្នុងការត្រួសត្រាយផ្លូវសម្រាប់ក្មេងៗជំនាន់ក្រោយទេគឺគ្មានថ្ងៃនេះឡើយ។ថ្ងៃនេះយើងមានសុខសន្តិភាពពេញបរិបូណ៌ ក៏ដោយសារអ៊ំ ពូ មីងជាអតីតយុទ្ឋជននេះដែរ ៕ ដោយ៖ ជីណា

...

          

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print