ក្រសួងសុខាភិបាលបញ្ជាក់ ស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូ៏ដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូ៏ដ-១៩។
យោងតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ ទទួលអំណោយ ដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងកូវីដ-១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ ១៩ ជូនសម្តេច ទ្រង់ លោក លោកស្រី នាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ ដែលមាន អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ ដោយការស្ម័គ្រចិត្ត។ ពេលវេលានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំង ដូចខាងក្រោម ៖
១.មន្ទីរពេទ្យកាល់ម៉ែត (លោកសាស្រ្តាចារ្យ គង់ សន្យា ០១២ ៥៦៥ ៥៥៤ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ) ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី

២.មន្ទីរពេទ្យព្រះអង្គឌួង (លោកសាស្រ្តាចារ្យ លួ លីហេង ០៧៦ ៨៨៣ ៧៨៧៨) ឥស្សរជន
ឬមានឋានៈស្មើជាអនុរដ្ឋលេខាធិការ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (លោកសាស្រ្តាចារ្យ, ទី មេង ០៧៨ ៥៥៧ ៥៧៨ ឥស្សរជន ជាអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត
៣.មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ ញឹប អង្គារបុស្ស ០១១ ៨១១ ១៣២) )៖ ឥស្សរជនជា ៖ អ្នកសារព័ត៌មាន៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print