បើកថយគ្រឿងចក្រមិនមើលក្រោយកិនម្ចាស់ដីស្លាប់អះអាងថាជាគ្រោះចៃដន្យ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ បុរស​ជាម្ចាស់ដីស្រែម្នាក់​ត្រូវ​អ្នក​បើក​គ្រឿងចក្រ​កាយ​ដី (​អេ​ស្កា​វ៉ាទ័​រ​) បើក​ថយក្រោយមើល​មិនឃើញ បបានកិនគាត់ស្លាប់ភ្លាមៗខណ:គាត់​កំពុង​ឈរ​បញ្ជា​ឲ្យ​អ្នក​បើក​គ្រឿង​ចក្រ​នោះ​កាយ​ដីស្រែ​របស់​គាត់នោះ។

ឧបទ្ទវហេតុនេះកើតឡើងកាលពី​រសៀល​ថ្ងៃ ០៧ កុម្ភ​: ឆ្នាំ២០២១ នៅ​ចំណុច​អណ្ដូង​ដេ​កា ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។
លោក ប៉ាន់ វ៉ា​ន់​នី អធិការ​នគរបាលស្រុក​បាណ​ន់បាន​និយាយ​ថាជន​រង​គ្រោះ​ឈ្មោះ ជី វ័​ន្ត ភេទប្រុស អាយុ​៤៨​ឆ្នាំ មានទីលំនៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។​រីឯ​អ្នក​បើក​អេ​ស្កា​វ៉ាទ័​រ​ឈ្មោះ រី ចំ​រ៉ុ​ង អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។ម្ចាស់​គ្រឿងចក្រ និងម្ចាស់​ដី (​ជន​រង​គ្រោះ​) ជា​មិត្តភក្ដិ​នឹង​គ្នា។ នៅវេលាកើតហេតុជន​រង​គ្រោះ ត្រូវ​គ្រឿងចក្រ​ថយក្រោយ​កិន​បណ្ដាល​ឱ្យ​ស្លា.ប់ ដែល​គេ​អះអាង​ថា ជា​រឿង​ចៃដន្យ​មិនមែនមានចេតនា គ្រាដែលម្ចាស់​ដីបាន​ឈរ​បញ្ជា​នៅ​ខាងក្រោយ​គ្រឿងចក្រ តែ​ពេល​គ្រឿងចក្រ​ថយក្រោយ​មិន​បាន​មើលដោយប្រុងប្រយ័ត្ន ឬ មើល​មិនឃើញ ស្រាប់តែ​កិន​ម្ចាស់​ដី​ស្លា.ប់​ភ្លាម​ៗ​តែ​ម្ដង​។

...

បើ​តាម​ចម្លើយ​អ្នក​បើក​គ្រឿងចក្រ​បាន​ប្រាប់​ថា ដំបូង​ខ្លួន​បាបានឃើជន​រង​គ្រោះ កំពុង​ឈរ​ចង្អុលបង្ហាញ​ប្រាប់​ឱ្យ​ខ្លួន​កាយ​ដី តែ​ខ្លួន​ស្មានថា ក្រោយ​គាត់​ចង្អុល​ប្រាប់​រួច គាត់​ដើរ​ចេញ លុះ​ពេល​ខ្លួន​បើក​ថយក្រោយ​មើល​គាត់​មិនឃើញ​ក៏​កិន​លើ​គាត់​តែ​ម្ដង​។ ក្នុងករណីនេះជន​សង្ស័យបាន​ប្រាប់​ថា ខ្លួន​គ្មាន​ចេតនា​បើក​គ្រឿងចក្រ​កិន​ម្ចាស់​ដី​ទេ តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ​។
យ៉ាងណាក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​និងធ្វើកោសល្យវិច័យនៅ​កន្លែង​កើតហេតុ​ភ្លាម​ៗនិងបាន​ឃាត់ខ្លួន​អ្នក​បើក​គ្រឿងចក្រ តាមបញ្ជា​លោកស្នងការ​នគរបាលខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តដើម្បីចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print