ខេត្តត្បូងឃ្មុំ ៖ បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈេីនៅតែបន្តកេីតមានដដែល បេីទោះបីមន្ត្រីជំនាញ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធព្យាយាមបដិសេធថា គ្មានក៏ដោយ ។
ជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថស្រុកតំបែរ ចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧៣៨ ធ្វើការបង្ក្រាបរថយន្តសាំយ៉ុង២គ្រឿងដឹកឈើអារពេញរថយន្ដ បញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំដែលគេដឹងថាម្ចាស់រថយន្តដឹកឈើល្មើសច្បាប់នេះមានឈ្មោះ ចែមុំ និងចែនី ។
វត្ថុតាងទាំងនេះមិនអាចប្រកែកថាគ្មានការដឹកជញ្ជូនឈេីនោះទេ រហូតដល់ប្រជាពលរដ្ឋអះអាងថា មេឈ្មួញឈេីល្បីឈ្មោះ ចែ មុំ និងមេឈ្មួញឈើឈ្មោះ ចែ នី ព្រមទាំងឈ្មួញជាច្រើននាក់ទៀត កំពុងកាក់កបនឹងរបរដឹកជញ្ជូនឈើពីខេត្តក្រចេះយកទៅចែកចាយក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀងបានយ៉ាងរលូនដោយគ្មានការរំខានអ្វីឡើយ។
ប្រជាពលរដ្ឋបានត្រឹមដាក់ការសង្ស័យថា ការណីដែលចែមុំ និងឈ្មោះ ចែនី អាច បន្តប្រកបរបរដឹកជញ្ជូនឈេីបានយ៉ាងងាយស្រួលបែប ក៏ដោយសារតែសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបេីកភ្លេីងខៀវឱ្យដែរ ជាពិសេសនាយសង្កាត់ព្រៃឈើតំបែរ ឈ្មោះ កែវ កុសល ខេត្តត្បូងឃ្មុំតែម្តង ។
ពាក់ព័ន្ធនឹងករណីនេះ លោក កែវ កុសល នាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលហើយលោកមិនលើកទទួល ។
នៅលេីបណ្ដាញព័ត៌មាននានាបានផ្សព្វផ្សាយករណីក្រុមឈ្មួញដឹកជញ្ជូន ឈើចេញពីខេត្តក្រចេះ គឺមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែឆ្លើយដោះសារ បិទបាំងការណ៍ពិត ថាគ្មានបទល្មើសដឹកជញ្ជូនឈើចេញពី ខេត្តក្រចេះ ដូចកាសែតបានចុះផ្សាយ នោះទេ ។ ប៉ុន្តែ ការដោះសារ បិទបាំងពី សំណាក់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធនៅ ខេត្តក្រចេះគឺជា រឿងឥតន័យ ព្រោះប្រជាពលរដ្ឋក៏ដូចជា អ្នកសារព័ត៌មានបានថតយករូបភាព រថយន្តដឹកឈេីបានជាភស្តុតាង មិនអាចប្រកែកបានឡើយ ៕
ដោយ, វណ្ណៈ