ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកកាសែត មិនមែនធ្វេីការជំនួស សមត្ថកិច្ច នោះទេ គឺត្រូវរុងចាំនៅពេលគេធ្វេីការស្រាវជ្រាវវាយតំលៃហេតុការណ៏នោះចប់ជាមុនសិន ទេីបមានអ្នកនាំពាក្យ របស់អាជ្ញាធរសមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌មានអោយជាផ្លូវការ។
លោករដ្ឋមន្ត្រី
បានឡើងពីការ តវ៉ារបស់ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែត មួយចំនួន ទាក់ទងទៅការហាមមិនអោយអ្នកសារព័ត៌មាន ចូលថតនៅក្នុតំបន់សមត្ថកិច្ចហាមឃាត់ដែល បញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលេីការណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដេីម្បីអាច ចាប់អ្នកសារព័ត៌មាន ។
ពាក់ពន្ធ័ទៅការចោទប្រកាន់នេះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ចាក់ថា ដោយសារសមាគមសារព័ត៌មានមួយចំនួននោះ មិនបានយល់អ្វីដែលជាច្បាប់ នោះទេ ដែលហៅថាដែនសមត្ថកិច្ចហាមឃាត់ ត្រូវបានកំណត់ការហាមចូល បេីនៅសហរដ្ឋ អាមេរិកវិញ នៅពេលដែលហ៊ានចូលក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះ តែម្តង។
ក្នុងរយះពេលកន្លងមកនេះលោក ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញបានបញ្ជាក់ច្បាស់ថា នៅក្នុងពេល សមត្ថកិច្ច កំពុងធ្វេីការស៊ើបអង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយ
គឺមិនអនុញ្ញាតអោយថតនោះទេ ដេីម្បីរក្សាការសម្ងាត់។
ការហាមឃាត់មិនអោយអ្នកសារ ព័ត៌មានថត គឺមិនមែនហាមគ្រប់កន្លែងទាំងអស់នោះទេ តែក៏ត្រូវយល់ដឹងច្បាស់ថា អ្នកសារ ព័ត៌មាន មិនអាចចូលថតបាននៅគ្រប់ទីកន្លែងនោះទេ។ ដូច្នេះត្រូវយល់ពីដែនសមត្ថកិច្ច និង យល់ពីភារកិច្ចរបស់អ្នកសារព័ត៌មាន មានសិទ្ធិត្រឹមកំរិតណា ដោយមិនត្រូវទៅបំពាននៅ កន្លែងគេនោះទ៕
ដោយ៖ សូរិយា