ខេត្តបាត់ដំបង: ផ្ទះឈើមួយខ្នងទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ព្រមទាំងសម្ភារ:ប្រើប្រាស់ជាច្រើនត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងដែលសរុបការខូចខាតជាប្រាក់ប្រមាណ ១៣, ០០០ដុល្លារអាមេរិក(មួយមុឺនបីពាន់ដុល្លាអាមេរិក )ដោយសារកូនប្រុសចិត្តតិរច្ឆានកេះដែកកេះដុតគ្មានស្តាយស្រណោះ ខណ:សុំលុយឪពុកយកទៅទិញគ្រឿងញៀនមិនបាន។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៧ ខែកុម្ភ:ឆ្នាំ២០២១
នៅចំណុចក្រុមទី៣១ ភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
កូនតិរច្ឆានដុតផ្ទះឪពុកខ្លួនឯងឆេះខាននៅនេះឈ្មោះ សឺតសីលា អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ រីឯឪពុកជាជនរងគ្រោះឈ្មោះ ពិត សឺតភេទប្រុសអា យុ ៥៦ឆ្នាំ មិចរបរកសិករ រស់នៅភូមិឃុំកើត ហេតុខាងលើ ។
តាមការបញ្ជាក់របស់ម្ចាស់ផ្ទះប្រាប់ថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ម្នាក់នេះបានមកសុំលុយគាត់ដើម្បីយកទៅទិញថ្នាំញៀនជក់។ ពេលនោះរូបគាត់មិនព្រមឲ្យរួចថែមទាំងស្តីបន្ទោសក្នុងន័យអប់រំឲ្យឈប់សេពគ្រឿងញៀននិងសេពគប់មិត្តភក្តិមិនល្អ។ការអប់រំចង់ឲ្យកូនដើរផ្លូវល្អនេះបែរជាគេមិនស្តាប់រួចថែមទាំងមានកំហឹងលើគាត់ រហូតវាទាញដបសាំងចាក់ដុតផ្ទះឆេះខាននៅទៀត។
យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនជនសង័្សយបានភ្លាមៗនិងកំពុងរៀបចំចាត់វិធានការតាមផ្លូវច្បាប់ គ្រាដែលគេសារភាពថា ទង្វើនេះដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀនជ្រុល៕