រហូតដល់ម៉ោង​ ១២:៣០ ថ្ងៃទី ៨​ កុម្ភ:​ ២០២១​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ទេ​ និង​មានជាសះស្បេីយ​ ២នាក់​ (ខេត្តបន្ទាយមានជ័យ​ទាំងពីរ)

ចែករំលែក៖

ភ្នំពេញ, រហូតដល់ម៉ោង​ ១២:៣០ ថ្ងៃទី ៨​ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ទេ​ និង​មានជាសះស្បេីយ​ ២នាក់​ (ខេត្តបន្ទាយមានជ័យ​ទាំងពីរ) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៧៤នាក់​​​​​​​​​​​​ ដដែល​ ចំនួនសំរាកពេទ្យនៅសល់ ១៨នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៥៦នាក់​​​​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 419383 ស្មេីនឹង​ 24963 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print