ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទ សារព័ត៌មាននៃពិធីប្រគល់ ទទួលវ៉ាក់សាំងស៊ីណូហ្វាម (Sinopharr-Beijing Institute of Biological Products) ដែល ជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ និងសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាលលេខ ០៣៣ សខល ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការ ចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចដាក់ឲ្យដំណើរការក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួល បានខាងលើនេះ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដោយការចាក់វ៉ាក់សាំងនឹងត្រូវធ្វើជាដំណាក់កាលៗ ទៅតាម ចំនួនវ៉ាក់សាំងដែលបានទទួលរួចហើយ និងវ៉ាក់សាំងដែលអាចនឹងទទួលបាននៅក្នុងឆ្នាំ២០២១ នេះ។

ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ ប្រព្រឹត្តទៅតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងសុខា ភិបាលសូមធ្វើការណែនាំដូចតទៅ៖

១. ដោយសារបទពិសោធន៍របស់កម្មវិធីចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលកន្លងមក យើងសង្កេតឃើញមាន អត្រាបាត់បង់វ៉ាក់សាំងក្នុងកម្រិតពី១៥% ទៅ២០% ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គឺនឹងត្រូវ កំណត់មានចំនួនត្រឹមតែ ១៤៩.៥០០នាក់ ដែលនឹងត្រូវប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm-Beijing Institute of Biological Products) ដែលបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន ហើយដែលបានប្រកាសចាប់ផ្តើម ចាក់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួចហើយ។

២. ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់នូវទំនុកចិត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋលើការចាក់វ៉ាក់សាំងនេះ ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងខាងលើនេះ គឺមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងបុត្រាបុត្រី ជាឥស្សរជនជាន់ខ្ពស់ អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ អ្នកនាំពាក្យនៅតាមក្រសួង -ស្ថាប័ននានា និងអ្នកសារព័ត៌មាន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ជាដំបូងគេ ទៅតាមទីកន្លែង ដែលមាននៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលលេខ ០៣៣ សខល ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ

៣. ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតឲ្យចាក់ជាបន្តបន្ទាប់នៅពេលបន្តបន្ទាប់ទៀតនោះគឺ កំលាំងជំនាញនៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរថ្នាក់ក្រោមជាតិជួរមុខ (ខេត្ត ស្រុក ខណ្ឌ សង្កាត់ ឃុំ ភូមិ) និងកង កម្លាំងមានសមត្ថកិច្ច ប៉ូលីស) ជួរមុខ ដែលកំពុងសកម្មក្នុងការជួយអន្តរាគមន៍នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

និងប៉ូលីសដែលនៅឈរជើងតាមព្រំដែននឹងត្រូវចាក់ជូនដោយក្រសួងការពារជាតិ ។
៤ សម្រាប់ក្រុមមនុស្សអាទិភាពដែលស្ម័គ្រចិត្តចាក់ផ្សេងៗទៀត ក្រសួង នឹងជូនព័ត៌មានតាមក្រោយៗទៀត នៅពេលដែលមានវ៉ាក់សាំងសម្រាប់ចាក់ជូន។
សូមអានទាំងស្រុងនូវសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៕

 

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print