ក្រោយគ្រោះបាក់ផ្ទាំងដី-ទឹកកក នៅជម្រាលភ្នំហិម៉ាល័យ​ ប្រទេសឥណ្ឌា​ ក្រុមសង្រ្គោះបានយកសាកសពមនុស្ស២៨នាក់ ខណៈ១៧៨នាក់បន្តបាត់ខ្លួន

ចែករំលែក៖

អន្តរជាតិ​៖ នៅរសៀលថ្ងៃអង្គារទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរឥណ្ឌា បានរាយការណ៍ថា សាកសពមនុស្សសរុបចំនួន ២៨នាក់ហើយ ត្រូវបានរកឃើញ នៅតំបន់ដែលរងការវាយប្រហារដោយ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) ដែលស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា។

បើតាមសារព័ត៌មានចិន ស៉ីនហួរ បានចុះផ្សាយថា​ អាជ្ញាធរឥណ្ឌា ប្រកាសថា​ មនុស្សយ៉ាងហោចណាស់ ១៧៨នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ប៉ុន្តែកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តធ្វើឡើង យ៉ាងសកម្ម ដើម្បីស្វែងរកនិងជួយសង្គ្រោះពួកគេ។ ចំណែក​ជនរងគ្រោះភាគច្រើន គឺមកពីរដ្ឋឥណ្ឌាដូចជារដ្ឋអ៊ូតារ៉ាខាញ (Uttarakhand), រដ្ឋយូតតារ ប្រាដែស (Uttar Prades), រដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal), រដ្ឋប៊ីហា (Bihar), រដ្ឋហ្សាកខានដ៍ (Jharkhand) និង ខ្លះទៀតមកពីប្រទេសនេប៉ាល់ (Nepal)។

សូមជម្រាបថា​ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំ នៅប្រទេសឥណ្ឌានេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់គម្រោងកសាងស្ថានីយវារីអគ្គិសនីចំនួន០២ នៅរដ្ឋ Uttarakhand ដែលកម្មករជាង ១០០នាក់នៃស្ថានីយវារីអគ្គិសនីទាំងនោះ ត្រូវបានគេព្រួយបារម្ភថា អាចត្រូវល្បាប់ភក់ហូរនាំយកទៅជាមួយបាត់ទៅហើយ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print