ស្ថានភាពនៅមីយ៉ាន់ម៉ា កាន់តែអាក្រក់ បាតុកម្មឈានចូលថ្ងៃទី៤ ប៉ូលិសបាញ់គ្រាប់កាំភ្លើងកៅស៊ូទៅលើបាតុករ

ចែករំលែក៖

កម្លាំងប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនបាតុករ៣០នាក់ ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសនេះ ។ ក្រុមបាតុករបានបង្ត ធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា ។ នៅពេលនេះដែរកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានបាញ់គ្រាប់កាំភ្លើងកៅស៊ូ គ្រាប់បែកផ្សែង បាញ់ទឹកទៅលើហ្វូងបាតុករ ។ ប៉ុន្តែសកម្មភាពទាំងនោះមិនធ្វើឲ្យក្រុមបាតុកររាថយឡើយ។
ពលរដ្ឋនៅរដ្ឋធានី ណៃពិដោយ ដែលបានចូលរួមធ្វើបាតុកម្ម និយាយទៅកាន់សារព័ត៌មាន AFP ថា «ពួកគេ បាញ់ទៅលើ ២គ្រាប់ព្រមាន ហើយក៏បានបាញ់គ្រាប់កៅស៊ូទៅលើ បាតុករតែម្តង។ ក្រៅពីនេះក៏មានគ្រាប់បែកផ្សែងនិងការបាញ់ទឹកផងដែរ សកម្មភាពនោះបណ្តាលឲ្យមានមនុស្សមួយចំនួនរងរបួស»។
បាតុកម្មប្រឆាំង ការធ្វើរដ្ឋប្រហារដោយយោធានៅមីយ៉ាន់ម៉ា បានចាប់ផ្តើមដោយសន្តិភាពប៉ុន្តែនៅពេលនេះមានការប៉ះទង្គិចគ្នាបន្តិចម្តងៗ ហើយកាន់តែកើនកំដៅ។ ក្រោយកម្លាំងសន្តិសុខបំបែកហ្វូងបាតុករដោយហិង្សា ក៏មានការប៉ះទង្គិចគ្នាកើតឡើង តែមិនទាន់ឈានដល់ការស្លាប់នៅឡើយទេ ។
ដោយសារតែមានសញ្ញាកាន់តែអាក្រក់ អាចធ្លាក់នៅក្នុងគន្លងចាស់មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសថានឹងរៀបចំបោះឆ្នោតប្រកបដោយតម្លាភាពប្រជាធិបតេយ្យហើយយោធានឹងផ្តល់អំណាចទៅឲ្យគណបក្សឈ្នះឆ្នោត ដឹកនាំវិញ៕ ដោយ៖ធីរីណា

រូបភាព៖vietnamfinance

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print