មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាធិបតីក្នុងពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយទិសដៅសកម្មភាពការងារឆ្នាំ២០២១ របស់យោធភូមិភាគទី៤

ចែករំលែក៖

ខេត្តសៀមរាប, លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយទិសដៅសកម្មភាពការងារឆ្នាំ២០២១ របស់យោធភូមិភាគទី៤ និងមានការចូលរួមពីថ្នាក់ដឹកបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤ទាំងអស់ ។

ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ទៅកាន់បណ្តាអង្គភាពចំណុះ ត្រូវយកចិត្តទុកដាក់ចាំបាច់ចំពោះមុខមួយចំនួន រួមមាន ធ្វើការអប់រំដល់យោធិន ត្រូវធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ឲ្យបានទាំងអស់គ្នានាពេលខាងមុខ ធ្វើការទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនដែលអង្គភាពឈរជើងទទួលខុសត្រូវ ចំពោះពលករធ្វើការឆ្លងដែនតាមច្រករបៀងនីមួយៗឲ្យបានហ្មត់ចត់ និងតឹងរ៉ឹងបំផុត ត្រូវផ្សព្វផ្សាយ និងត្រួតពិនិត្យជាប្រចាំដល់យោធិនរបស់ខ្លួន អំពីផល់ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន អនុវត្តនូវ ៩ចំណុច ភូមិឃុំមានសុវត្ថិភាព និងសំណូមពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដ៏ទៃដោយត្រូវគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវដែលត្រូវធ្វើដំណើរ។

ឧត្តមសេនីយ៍ឯក ពៅ ហេង បានសំណូមពរដល់បណ្តាអង្គភាពចំណុះ ត្រូវយកចិត្តទុកដាក់ខិតខំសហការជាមួយស្ថាប័នសម្ព័ន្ធមេត្រីភាព ដើម្បីបង្វែរទិសជំនួយទាំងអស់យកទៅបម្រើទស្សនវិស័យយូរអង្វែង រៀបចំអភិវឌ្ឍន៍ក្នុងអង្គភាពឲ្យក្លាយជាសហគមន៍មួយ ដែលកើតចេញពីគ្រួសារកងទ័ព និងស្នើសុំសម្ព័ន្ធមេត្រីភាព ជួយបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកកសិកម្ម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print