ផឹកស៊ីស្រវឹងជិះម៉ូតូលឿនទៅបុកខឿនសួនច្បារក្រោមស្ពានអាកាសក្បាលថ្នល់រងរបួសធ្ងន់តែម្នាក់ឯង

ចែករំលែក៖

ភ្នំពេញ ៖ ​បុរសម្នាក់បានមកពីផឹកស៊ីស្រវឹងរួចជិះម៉ូតូត្រលប់មកផ្ទះដោយជិះម៉ូតូលឿនពេក និងបួងចង្កូត​មិន​​កោងតាមផ្លូវ ក៏ជ្រុលទៅបុកខឿនសួនច្បារ​ក្រោម​ស្ពា​ន​អាកាសក្បាលថ្នល់ បណ្តា​ល​ឲ្យដួ​ល​​បែកមុខ​មាត់​យ៉ាងតំណំ ។ ​កាលពីវេលាម៉ោង​១និង១០នាទីរំលង​អធ្រាត្រឈា​ន​ចូលថ្ងៃទី២៦ ខែកុម្ភៈ ២០១៦ ​​នៅតាមប​ណ្តោ​​យ​​ផ្លូវ​ជាតិ​លេ​ខ​២ ​ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមសំដី​មិត្តភក្រ័របស់ជនរងគ្រោះបានឲ្យដឹងថា ​ជនរងគ្រោះជាអ្នក​រត់ម៉ូតូឌុបនៅមុខខារ៉ាអូខេ168 ចាក់អង្រែលើ ផ្លូវជាតិ២ មុនពេលកើតហេតុ​បានផឹកស្រាស្រវឹង​ហើយ​បាន​ជិះ​​ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1FF-7001​បើកពីត្បូងទៅជើងជិះតែម្នាក់ឯងលុះមក​ដល់ក្រោមស្ពានអាកា​ស​ក្បា​ល​ថ្នល់ មានផ្លូវកោងហើយអ្នកបើកបរស្រវឹងខ្លាំងពេកបួងចង្កូត​មិនទាន់​ជ្រុលទៅបុកខឿនសួនច្បារ​បណ្តាលអោយដួលរងរបួសបែកមុខមាត់ ​ចំណែ​កឯ​ម៉ូតូ​ខូចចង្កឹះលេខ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរួមនិងម៉ូតូ ត្រូវបានមិត្តភក្តិ​នាំទៅកាន់និងព្យាបាល នៅគ្លីនិកឯកជនច្បារអំពៅដោយមិនរំខានដល់សមត្ថកិច្ចឡើយ​​ ​៕

IMG_0630

IMG_0631

IMG_0632

IMG_0633

ដោយ៖ជីម ភារ៉ា ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print