ធ្វើជាងឡានលុយចាយមិនគ្រប់បែកគំនិតឆក់កាបូបបានសម្រេចរត់គេចខ្លួនមិនផុត ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ម្នាក់ជាជាងធ្វើរថយន្ត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពឆក់កាបូបពីនារីបានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះនិងសម្ថតកិច្ចដេញតាមចាប់ក្របួចជាប់តែម្តង។

ករណីឆក់កាបូបខាលើនេះ បានកើតឡើង កាលពីវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់ចំណុចការ៉ាសសាំងតូតាល់ ផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក លី គឹមឡេង មេបញ្ញាការរងអាវុធហត្ថខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ។

លោកអនុសេនីយ៍ឯក លី គឹមឡេង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះទី១.ឈ្មោះ កែវ ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះឈេីគ្មានលេខ សំណង់អាណាធិតេយ្យ ក្រោយប៉ុស្តិ៍ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ជាអ្នកបេីកម៉ូតូ) ទី២.ឈ្មោះ ខន សុខា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវជាតិលេខ៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ជាអ្នកជិះម៉ូតូបិទគូ) ដកហូតម៉ូតូ០១គ្រឿងម៉ាកSUZUKI LET’S ពណ៍សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1FH-9535 ។ ចំណែកជនរងគ្រោះឈ្មោះ ជុង ចាន់វ៉ៃ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកអូខេបូទិក ស្នាក់នៅផ្ទះជួល ផ្កូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

លោកអនុសេនីយ៍ឯក លី គឹមឡេង បានបន្តទៀតថា   ក្រោយពីទទួលពត៏មានពីប្រជាពលរដ្ឋថាមានករណីឆក់កាបូបនៅមុខវាំង ផ្លូវសុីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ វេលាម៉ោង២២ៈ០០នាទី កម្លាំងជំនាញខណ្ឌយេីងបានចុះដល់កន្លែងកេីតហេតុ ជួបជនរងគ្រោះក៏បានដឹងពីភិនភាគជនសង្ស័យមានគ្នា០៤នាក់ និងមធ្យោបាយម៉ូតូ០២គ្រឿង ម៉ាកLET’S ពណ៌សលាយផ្កាឈូក និងម៉ាកហុងដាឌ្រីម សេ១៥ ពណ៌ខ្មៅ ហេីយកម្លាំងយេីងក៏បានប្រកាសតាមវទ្យុទាក់ទង រហូតដល់ម៉ោង២៣ៈ៣០នាទី ក៏បានប្រទះឃេីញជនសង្ស័យ០២នាក់ដែលមានភិនភាគដូចខាងលេី ជិះម៉ូតូ០១គ្រឿងម៉ាកLET’S នៅចំណុចការ៉ាសសាំងតូតាល់ផ្លូវ៤៧ សង្កាត់វត្តភ្នំ ក៏បានឃាត់ខ្លួនយកមកអាវុធហត្ថខណ្ឌ ហេីយយេីងបានទាក់ទងទៅជនរងគ្រោះមកមេីលមុខ ទេីបបានដឹងថាពិតជាជនសង្ស័យដែលបានធ្វេីសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះពិតប្រាកដមែន។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ចាន់ថា មាត់រាំងណាស់មិនព្រមឆ្លេីយសារភាពទេ រីឯឈ្មោះ ខន សុខា បានឆ្លេីយសារភាពទាំងអស់ថា ឈ្មោះ កែវ ចាន់ថា ជាអ្នកបេីកម៉ូតូLET’S រីឯឈ្មោះ ទីន អង្គុយក្រោយជាអ្នកឆក់ ហេីយរូបគេនិងបងជីដូនមួយឈ្មោះ វន្នី ជាអ្នកជិះម៉ូតូហុងដាឌ្រីម បិទគូថពីក្រោយ ហេីយក្នុងកាបូបនោះមានលុយ40ដុល្លារ និងទូរស័ព្ទIPhone 5 ចំនួន០១គ្រឿងពួកគេបានចែកគ្នាម្នាក់10ដុល្លារ រីឯទូរស័ព្ទឈ្មោះ ទីន ប្រាប់ថាថ្ងៃស្អែកចាំលក់ចែកគ្នា ក្រោយចែកលុយរួច ឈ្មោះ វន្នី និងឈ្មោះទីន បានជិះម៉ូតូហុងដា ចេញទៅហេីយរូបគេនិងឈ្មោះ កែវ ចាន់ថា បានជិះម៉ូតូLET’S មកចាក់សាំងក៏ត្រូវកម្លាំងយេីងឃាត់ខ្លួនបានតែម្តង។

បច្ចប្បន្នជនសង្ស័យឈ្មោះ កែវ ចាន់ថា និងឈ្មោះ ខន សុខា ឃាត់ខ្លួននៅអាវុធហត្ថដូនពេញ រីឯឈ្មោះ ទីន និងឈ្មោះ វន្នី កំពុងលាក់ខ្លួននៅផ្ទះឈេីសំណង់អាណាធិបតេយ្យក្រោយប៉ុស្តិ៍ទួលសង្កែ ផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕

IMG_6141

IMG_6140

IMG_6142

IMG_6143

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print