ខេត្តពោធិ៍សាត់: កម្លាំងអាវុធហត្តខេត្ត-ស្រុកសហការគ្នាដឹកនាំដោយលោកអនុសេនីយ៍ឯក ហួត វ៉ាន់ នាយការិយាល័យបទល្មេីសយោធានៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តពោធិ៍សាត់ចុះត្រួតពិនិត្យអាវុធជាតផ្ទុះនិងសម្ភរៈយោធាខុសច្បាប់ ឃាត់ខ្លួនយោធាម្នាក់រួមទាំងគ្រាប់បែកចំនួន៣គ្រាប់។
ហេតុការណ៏បានអនុវត្តឡីេងកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២១៦ នៅលេីកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្វាលោតស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីលោក អនុសេនីយ៍ឯក ហួត វ៉ាន់ នាយការិយាល័យបទល្មេីសយោធាប្រាប់ថាក្នុងកិច្ចប្រត្តិបត្រការខាងលេីបានឃាត់ខ្លួនយោធាម្នាក់ឈ្មោះ មាស ពៅ ឋាន:នាយសំណងនៅអង្កភាពផ្នែកប្រត្តិបត្រការសឹករងស្រុកភ្នំក្រវាញ។ក្នុងកិច្ចប្រត្តិបត្រការត្រួតពិនិត្យឈានដល់ឃាត់យោធាម្នាក់មកសួរនាំដោយជាប់ពាក់ព័ន្ធនិងគ្រាប់បែកចំនួន៣គ្រាប់គ្មានលិខិតបញ្ជាបេសសកម្ម។ លោកនាយការិយាល័យបន្តថាការឃាត់ខ្លួនយោធានិងដកហូតគ្រាប់នោះ ជាប្រភេទផ្លែទឹកដោះគោផល្លិតនៅប្រទេសចិន។
លោកបន្តទៀតថាចំពោះយោធាត្រូវបានឃាត់យកមកសួរនាំត្រូវបានតំណាងអង្កភាពមកធានាយកទៅធ្វេីការបន្តតាមនិតិវិធី ចំណែកវត្ថុតាងគ្រាប់បែករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដេីម្បីអនុវត្តបន្ត៕
ដោយ៖ បឹុម ពិន