ចាប់ខ្លួន​បុរសជេីងខ្លាំងបានហេីយ​ ក្រោយព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់ គ្រាន់តែ​រឿងជិះម៉ូតូស៊ីប្លេរដាក់មិត្តស្រី

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​នគរបាលខណ្ឌទួលគោក​ កាលពីថ្ងៃទី៩​ ខែកុម្ភ: ឆ្នាំ២០២១​ បានស្រាវជ្រាវចាប់ឃាត់ខ្លួនបុរសម្នាក់​ ដែលជាប់ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់​ កាលពីវេលាម៉ោង២៣​ និង១០នាទីយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១ នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។​ នេះបេីយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

ជាក់ស្ដែង​ក្រុមការងារព័ត៌មាន​ និង ប្រតិកម្មរហ័ស​ សូមធ្វើការបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុសដោយមានខ្លឹមសារថា​ «ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេរខឹងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវ៉ៃខ្ញុំសុំចែករំលែក VIDEO នេះផង​ ករណីហិង្សានេះកើតឡើងកាលពីថ្ងៃយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១​»។

បន្ទាប់ពីបានទទួលបានព័ត៌មានអំពីការផុសរបស់ម្ចាស់គណនី Facebook ឈ្មោះ Bee Yinna​ ទាក់ទងទៅនឹងករណីហិង្សានេះភ្លាម​ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានចុះស្រាវជ្រាវករណីនេះ​ដល់កន្លែងកើតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna) ដែលជាជនរងគ្រោះ​ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បានធ្វើការសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះដើម្បីស្វែងរកជនបង្ក​ ។

រហូតដល់ថ្ងៃទី៩​ ខែកុម្ភៈ​ម្សិលមិញនេះ​ សមត្ថកិច្ចបានស្រាវជ្រាវស្គាល់អត្តសញ្ញាណជនបង្ក​ និងបានធ្វើការកោះអញ្ជើញភាគីជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស​ ជាមិត្តភ័ក្រ្ក​ ។

ជនបង្កឈ្មោះ មាស សីហា ហៅទី បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច​ ដើម្បីធ្វើការបំភ្លឺ​ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ។

គួរបញ្ជាក់ថា​ បន្ទាប់ពីមានការជួបចរ​ចារគ្នាអស់ពេលជាច្រើនម៉ោងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ទាំងភាគីជនរងគ្រោះ​ និងភាគីបង្កអំពើហិង្សា​ មិនបានឈានដល់ចុះណុចព្រមព្រៀង​ ឬឯកភាព​ សម្របសម្រួលគ្នាឡើយ​។

ដូច្នេះនៅថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​​ ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print