ប៉ូលិសមីយ៉ាន់ម៉ា ទៅបំបែកបាតុករ​បែជាទៅចូលរួមជាមួយបាតុករ ប្រឆាំងការធ្វើរដ្ឋប្រហារយោធាទៅវិញ

ចែករំលែក៖

ការដែលកម្លាំងប៉ូលិស បានបោះបង់ភារកិច្ចរបស់ខ្លួន ពីការបំបែកបាតុករ បែជាទៅចូលរួម ធ្វើបាតុកម្មប្រឆាំង ការធ្វើរដ្ឋប្រហារ និងគ្រប់គ្រងដោយយោធាវិញ គឺជាសញ្ញាមួយ អាចអូសទាញ កម្លាំងប៉ូលិស សន្តិសុខផ្សេងទៀត ឲ្យឈប់គាំទ្រយោធា ងាកមកប្រឆាំងការធ្វើរដ្ឋប្រហារវិញ។
កាលពីថ្ងៃទី​១០ខែកុម្ភៈ​ ប៉ូលិស ៣នាក់ដែលកំពុងតែ ទប់ស្កាត់ក្រុមបាតុករ បែជាទៅគាំទ្របាតុករវិញ។ តាមសារព័ត៌មានរ៉យទ័រ នៅពេលនោះ​កម្លាំងប្រឆាំងបាតុកម្ម បានបាញ់ទឹកទៅលើហ្វូងបាតុករ ហើយប៉ូលិស​៣នាក់បានយក របាំងការពារខ្លួន ទៅពាំង ការបាញ់ទឹកវិញជួយដល់បាតុករ សំដៅទៅលើ កម្លាំងប៉ូលិសផ្សេងទៀត ដែលកំពុងបំពេញភារកិច្ច។
ភា្លមៗនោះ ក៏មានប៉ូលិសម្នាក់ ដើរទៅកាន់ កន្លែងប៉ូលិស​៣នាក់ដែលរត់ចោលជួរចូលរួមបាតុកម្ម ក្នុងគោលដៅ អូសទាញឲ្យវិលត្រឡប់មកវិញ ប៉ុន្តែមិនបានសម្រេច ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នោះគ្រាន់តែជាចំណុចចាប់ផ្តើម នៅពេលខាងមុខអាចនឹងមានកម្លាំងប៉ូលិស ជាច្រើនទៀតរត់ចោលជួរទៅចូលរួមធ្វើបាតុកម្មប្រឆាំង រដ្ឋប្រហារ ។
ស្ថានភាពអាចនឹងអាក្រក់ថែមទៀតនៅពេលខាងមុខ ទាំងនោះហើយបានជា មេដឹកនាំយោធាមីយ៉ានម៉ាផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ជាអតីតមេទ័ព​ដឹកនាំប្រទេសតាមរយៈការធ្វើរដ្ឋប្រហារផងដែរ​។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកបានទទួលលិខិតមួយច្បាប់ ផ្ញើមកពីអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក​ Min Aung Hlaing ខណៈស្ថានការណ៍នៅប្រទេសជិតខាងរបស់ថៃមួយនេះ កំពុងតែតានតឹងខ្លាំងឡើងៗ។
លោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់ថា នៅក្នុងលិខិតរបស់លោកMin Aung Hlaing អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងអំណាចគ្រប់យ៉ាង អំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ន បានស្នើសុំជំនួយពីប្រទេសថៃ ទៅលើដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទដើមសប្តាហ៍ បានប្រកាសថា រដ្ឋាភិបាលយោធាពេលនេះ គឺខុសពីរបបយោធាមុនៗ ហើយយោធាសន្យារៀបចំការបោះឆ្នោតឡើងវិញ តាមបែបលទ្ធិប្រជាធិបតេយ្យ ឲ្យបានឆាប់រហ័ស និងប្រគល់អំណាចទៅបក្សដែលឈ្នះឆ្នោត ដោយសេរី និងយុត្តិធម៌។
ជុំវិញលិខិតដែលបានផ្ញើមកកាន់លោក ប្រាយុទ្ធ ឲ្យជួយគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាខាងលើនេះ នាយករដ្ឋមន្ត្រីថៃរូបនេះបានឆ្លើយតបវិញថា «ប្រទេសថៃតែងតែគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ។ តទៅមុខទៀត គឺអាស្រ័យទៅលើគាត់ (លោក មីន អោង ហ្លេង) ថាតើចង់ឃើញដំណើរការនោះ ទៅមុខដោយរបៀបណា»។
លោក ប្រាយុទ្ធ ចាន់អូចា ក៏បានរំលឹកផងដែរថា ប្រទេសថៃតែងតែគាំទ្រ ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ពេលនេះ គឺការរក្សាឲ្យបាននូវទំនាក់ទំនងល្អ ពីព្រោះវាអាចប៉ះពាល់ដល់ប្រជាជន, សេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន ជាពិសេសសម្រាប់អំឡុងពេលនេះតែម្តង៕

...

រូបភាព៖ Chụp màn hình/BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print