តាមបទបញ្ជា លោករដ្ឋមន្ត្រី លឹម គានហោ នាយកគម្រោងនៃ PMU-ADB and WB MOWRAM ដឹកនាំការប្រជុំមួយបន្ទាន់ជា Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញសកម្មភាពការងារ IAIP

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយបានទទួលនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម ដែលជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការប្រជុំមួយបន្ទាន់ជា Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញសកម្មភាពការងារ IAIP ដូចខាងក្រោម ៖

១- បើកការដ្ឋានប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធពាក់ព័ន្ធរបស់វាទាំងអស់ ក្នុងបណ្តាខេត្តគោលដៅ ឲ្យបានឆាប់ក្នុងខណៈវេលាមុខនេះ។

២- ជំរុញភាគី ADB HQ និងEIB HQ បើកការដ្ឋានសាងសង់មជ្ឈមណ្ឌុលទិន្នន័យទឹក ប្រើប្រាស់ទឹក គ្រប់គ្រងទឹក និងបញ្ជាទឹកសម្រាប់ក្របខណ្ឌទូទាំងប្រទេសកម្ពុជា តំបន់ និងអន្តរជាតិ ឲ្យបានឆាប់នាពេលដ៏ខ្លីខាងមុខនេះ។ គ្រប់ឯកសារពាក់ព័ន្ធទាំងអស់ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានបញ្ជូនទៅដល់ដៃភាគីមិត្តទាំងអស់យូរហើយ និងបានធ្វើ Video Conference, VC ជាច្រើនដងដែរ។

៣- ជំរុញឲ្យក្រុមទីប្រឹក្សា CS02 ធ្វើការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី ២ ឲ្យបានឆាប់បំផុតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ រៀបចំឲ្យបានឆាប់ៗនេះអំពីការងារ CV and TNA លើការងារបណ្តុះបណ្តារយៈពេលខ្លី មធ្យម និង Master of Engineer លើជំនាញដូចខាងក្រោម ៖

– ជលសាស្ត្រ និងឧតុនិយម
– ផ្កាយរណបក្នុងវិស័យទឹក និងការបញ្ជាពីចំងាយ
-ព្យាករណ៍ ពីលើតំបន់អាងទន្លេទាំងប្រាំ ព្យាករណ៍ទាន់ពេលវេលាក្នុងគ្របខណ្ឌ ប្រទេសកម្ពុជា តំបន់ និងពិភពលោក

– ការកត់ត្រាទិន្នន័យ ប្រមូលទិន្នន័យពីផ្កាយរណប ពីទិន្នន័យជាក់ស្តែង គណនា ម៉ូដែល ។ល។

– Water Accounting and IWRM Standard UNESCO-IHE

៤- ជំរុញឲ្យភាគី Australia DFAT អនុវត្តន៍បណ្តារការងារដូចខាងក្រោមឲ្យបានឆាប់នៅក្នុងតំបន់ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៖

– ធ្វើការរៀបចំ សហគមន៍កសិករប្រើប្រាស់ទឹក សកបទ មួយនេះឲ្យបានឆាប់។

– ការពារ និក្ខេបបទ ការកសាងសាងសង់ស្ថានីយ៏បូមទឹកទំនើបខ្នាតធំ ចំនួន ៧ ក្បាលបូម ស្ថានីយកែលម្អទឹកសម្អុយ និងដីសើមសិប្បនិមិត នៅចំពោះមុខក្រសួងធនធានទឹក និងឧតុនិយម ADB និងក្រសួង MEF តាមនិយាមបរិស្ថានអន្តរជាតិ និង ADB ឲ្យបានត្រឹមត្រូវ មុនពេលអនុញាតឲ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ឡើងវិញ។

– សហប្រតិបត្តិការជាមួយនឹងក្រុមទឹប្រឹក្សារបស់ ADB ប្រចាំនៅក្នុងក្រសួងធនធានទឹក និឧតុនិយម PMIC និងក្រុមហ៊ុនដែលទទួលបានសិទ្ធផ្តាច់មុខ ធ្វើការសាសង់នូវបណ្តារស្ថានីយទំនើបខាងលើឲ្យបានឆាប់បំផុត។

អញ្ជើញចូលរួមក្នុងពិធីប្រជុំនោះ រួមមាន ៖

១- តំណាងជាន់ខ្ពស់របស់ក្រសួង MEF ជាច្រើននាក់។
២- លោក Alvin Lopez មន្រ្តីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍអាស៊ី ADB តំណាងជាន់ខ្ពស់ឲ្យលោកជំទាវ Sunnynia Durrani Jamal នាយកស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា និងជាតំណាងឲ្យ ADB HQ
៣- តំណាងស្ថានទូតប្រទេស Australia ប្រចាំនៅក្នុងប្រទេសកម្ពុជា និងតំណាងឲ្យ DFAT ជាច្រើនរូប។
៤- មន្រ្តីជាន់ខ្ពស់របស់ ADB ជាច្រើនរូបពីគ្រប់ផ្នែកទាំងអស់ ប្រចាំនៅក្នុងស្ថានតំណាង ADB មូលដ្ឋានកណ្តាលរបស់ ADB នៅប្រទេស Phillipines
៥- តំណាងជាន់ខ្ពស់របស់ក្រសួងបរិស្ថាន MOE
៦- សហការីជាច្រើនរូបអញ្ជើញពីអង្គភាពនានាចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម
៧- ក្រុមទីប្រឹក្សាADB, CFW, និងWB ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print