សម្ដេចតេជោបញ្ចេញប្រាក់ឧបត្ថម្ភ១៧០ លានរៀលជូនបណ្តាខេត្តជាប់ព្រំដែនវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា ដោយ មានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឲ្យក្រសួងសុខាភិបាល នាំយកថវិកាចំនួន ១៧០លានរៀល និងសម្ភារឃីត ៨០០ កញ្ចប់ សម្រាប់ឧបត្ថម្ភដល់បណ្តាខេត្តចំនួន៦ នៅជាប់ព្រំដែនប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

លោកស្រីបន្តថា ខេត្តជាប់ព្រំដែនវៀតណាម កំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ ខេត្តកណ្តាល ថវិកា ២០លានរៀល និងសម្ភារឃីត ចំនួន១០០, ខេត្តស្វាយរៀង ថវិកា ៥០លានរៀល និងសម្ភារឃីតចំនួន ៣០០ ខេត្ត ព្រៃវែង ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តត្បូងឃ្មុំ ថវិកាចំនួន ២០ លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តរតនគិរី ថវិកា ២០លានរៀល និងសម្ភារឃីត ១០០ និងខេត្តតាកែវ ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០។
លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា «អនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថវិកាឧបត្ថម្ភទាំង ១៧០លានរៀល និងសម្ភារឃីតចំនួន ៨០០ សម្រាប់នេះ នឹងត្រូវរៀបចំបញ្ជូនទៅតាមបណ្តាខេត្តទាំងនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដោយណែ នាំឱ្យអាជ្ញាធរពាក់ព័ន្ធព្រមទាំង កងកម្លាំងប្រដាប់អាវុធទប់ ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាដាច់ខាត។

សម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួង សុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print