ខេត្តបន្ទាយមានជ័យ: នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជា ដាច់ខាតដល់កងកម្លាំង គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រិតបន្តឹង និងល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់ ។
ពិសេសរកឱ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕
...
ដោយ, សិលា