ពលរដ្ឋ​ហៃទីរាប់សិបពាន់នាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

កាលពីថ្ងៃទី​១៤ខែកុម្ភៈ ពលរដ្ឋហៃទីរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅរដ្ឋធានី Port-au-Prince ប្រឆាំងរដ្ឋាភិបាល ហើយទាមទារឱ្យប្រធានាធិបតី Jovenel Moise ចុះចេញពីតំណែង ។
បាតុកម្មបានធ្វើឡើង ដោយសន្តិភាព ប៉ុន្តែក៏មានការប៉ះទង្គិចទ្រង់ទ្រាយតូចកើតឡើងនៅក្នុងតំបន់មួយចំនួនផងដែរ​​។ កម្លាំងប្រឆាំងបាតុកម្ម​បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ​បាញ់ទៅលើក្រុមបាតុករជ្រុលនិយម។
បាតុកម្មកើតឡើងក្រោយពេលមន្ត្រីមួយចំនួនដែលមានភាពស្មោះត្រង់ជាមួយ ប្រធានាធិបតី​Jovenel Moise ​បានរកឃើញ​គម្រោងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី​ ហើយកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស២៣នាក់ពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារ​។
បច្ចុប្បន្ននៅក្នុងប្រទេសហៃទី កំពុងដំណើរការដោយមិនមានរដ្ឋសភា ដោយសារតែ​ការបោះឆ្នោតកាលពីឆ្នាំ​២០១៨ ត្រូវបានផ្អាក ។ ដើម្បីដឹកនាំប្រទេសជាតិ ប្រធានាធិបតី Jovenel Moise ត្រូវប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបន្តដឹកនាំប្រទេសជាតិ​ រហូតដល់ខែកុម្ភៈ ឆ្នាំ​២០២០​។
ប៉ុន្តែ ក្រុមប្រឆាំង​ចង់ឲ្យបញ្ចប់តំណែងប្រធានាធិបតី មុនពេលកំណត់ ដោយមូលហេតុ​មានការបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦។ វិវាទនយោបាយ បានបង្កឲ្យមានបាតុកម្ម កើតឡើងនៅក្នុងប្រទេសនេះ ៕ ដោយ សាធី

...

រូបភាព៖ AFP/TTXVN phát

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print