កាលពីថ្ងៃទី១៤ខែកុម្ភៈ ពលរដ្ឋហៃទីរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅរដ្ឋធានី Port-au-Prince ប្រឆាំងរដ្ឋាភិបាល ហើយទាមទារឱ្យប្រធានាធិបតី Jovenel Moise ចុះចេញពីតំណែង ។
បាតុកម្មបានធ្វើឡើង ដោយសន្តិភាព ប៉ុន្តែក៏មានការប៉ះទង្គិចទ្រង់ទ្រាយតូចកើតឡើងនៅក្នុងតំបន់មួយចំនួនផងដែរ។ កម្លាំងប្រឆាំងបាតុកម្មបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូបាញ់ទៅលើក្រុមបាតុករជ្រុលនិយម។
បាតុកម្មកើតឡើងក្រោយពេលមន្ត្រីមួយចំនួនដែលមានភាពស្មោះត្រង់ជាមួយ ប្រធានាធិបតីJovenel Moise បានរកឃើញគម្រោងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី ហើយកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស២៣នាក់ពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារ។
បច្ចុប្បន្ននៅក្នុងប្រទេសហៃទី កំពុងដំណើរការដោយមិនមានរដ្ឋសភា ដោយសារតែការបោះឆ្នោតកាលពីឆ្នាំ២០១៨ ត្រូវបានផ្អាក ។ ដើម្បីដឹកនាំប្រទេសជាតិ ប្រធានាធិបតី Jovenel Moise ត្រូវប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបន្តដឹកនាំប្រទេសជាតិ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០។
ប៉ុន្តែ ក្រុមប្រឆាំងចង់ឲ្យបញ្ចប់តំណែងប្រធានាធិបតី មុនពេលកំណត់ ដោយមូលហេតុមានការបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ វិវាទនយោបាយ បានបង្កឲ្យមានបាតុកម្ម កើតឡើងនៅក្នុងប្រទេសនេះ ៕ ដោយ សាធី
រូបភាព៖ AFP/TTXVN phát