ភ្នំពេញ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តី ជូនដំណឹងស្ដីពី ការត្រូវផាកពិន័យចំពោះបងប្អូនពលករកម្ពុជាដែលគេចវេសមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាម វិធានការសុខាភិបាល។
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងអនុក្រឹត្យលេខ ១២៩ អនក្រ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ តាមច្រកចេញចូល ក្រសួងសូមជម្រាបជូន បងប្អូនពលករ ទាំងអស់មេត្តាជ្រាបថា ដើម្បីថែរក្សាសុវត្ថិភាព សុភាព សាធារណៈ និង ស្តាប់ការរីករាលដាលជំងឺកូរឹង-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់បងប្អូន ពលករ និងក្រុមគ្រួសារសូមបងប្អូនពលករដែលវិញត្រឡប់អនុវត្តដូចខាងក្រោម៖
១. មិនត្រូវលួចឆ្លងដែនច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យ ចំពោះជីវិតផ្ទាល់ខ្លួន និងការជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។
២-ពេលត្រូវចូលមកប្រទេសកម្ពុជា ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ការគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំមួយ ១ ០០០ ០០០រៀល ឬច្រើនជាងនេះ នឹងទទួលទោសព្រហ្មទណ្ឌដូចចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌ។
៣- ការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែល សន្យាជាមួយបងប្អូនពលករឆ្លងដែនពេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា។
សេចក្តីជូចបានជម្រាបជូនខាងលើ សូម បងប្អូនពលករមេត្តា ភាពនឹងនរ នឹងចូលរួមអនុវត្តត្រឹមត្រូវ អោយមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា