ក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ នាំយកអំណោយចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពកុមារពីរនាក់បងប្អូនបង្កើតស្លាប់ដោយលង់ទឹក

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពកុមារពីរនាក់បងប្អូនបង្កើតស្លាប់ដោយលង់ទឹក។ សពក្មេងរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល ស្ថិតនៅក្នុងក្រុមទី១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។កុមារារងគ្រោះទាំងពីរនាក់ដែលស្លាប់ដោយលង់ទឹកនោះមានទី១ឈ្មោះ សៀន រ៉ូហ្សា ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់) និងទី២ឈ្មោះ សៀន ដេវីត ភេទប្រុស អាយុ៩ឆ្នាំ (ស្លាប់)។
ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ ដោយឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ ក្រុមការងារបាននាំយកថវិកាចំនួន៣០ម៉ឺនរៀល, អង្ករចំនួន២ការុង, ទឹកក្រូចចំនួន២កេស, ទឹកស៊ីអុីវចំនួន១យួរ, ទឹកត្រីចំនួន១យួរ, ទឹកបរិសុទ្ធចំនួន១កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print