លោក ជិន ម៉ាលីន តំណាងអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើកនិងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃ ចន្ទ ៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលមតិយោបល់ ចែករំលែកបទពិសោធន៍ និងទទួលនូវអនុសាសន៍ល្អៗ ក្នុងទិសដៅរៀបចំនូវឯកសារទស្សនទាន ក្របខ័ណ្ឌច្បាប់ នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី មន្ត្រីគ្រប់អង្គភាពចំណុះក្រសួងយុត្តិធម៌ ដែលតួនាទីចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុប ៥០ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print