សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទូទាំងប្រទេសគ្រប់ៗគ្នានៅថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅចុងសប្តាហ៌ថ្ងៃអាទិត្យនេះ សូមប្រជាពលរដ្ឋបើកបរគោរពច្បាប់ រួមទាំងរថយន្តដឹកអ្នកដំណើរ រថយន្តសណ្តាងដឹកទំនិញតូចធំ ម៉ូតូនិងរថយន្តកែឆ្នៃគ្រប់ប្រភេទ ជាពិសេសរថយន្តប្រចាំការដ្ឋានសំណង់ដែលដឹកសំភារៈសំណង់ធំៗនៅក្នុងទីក្រុង ត្រូវបើកបរគោរពច្បាប់ ហើយដឹកសំភារៈចងរិតអោយមានរបៀប និងសុវត្ថិភាពទៅតាមកម្រិតចំនួនតោនដឹកជញ្ជូន ចៀសវាងធ្លាក់ពាសពេញផ្លូវបង្កគ្រោះថ្នាក់ បំផ្លាញអនាម័យសោភ័ណភាពទីក្រុង និងផ្លូវថ្នល់។ ចំពោះពលរដ្ឋដែលកំពុងធ្វើដំណើរពីភ្នំពេញទៅកាន់តាមបណ្តាខេត្ត និងទៅតំបន់រមណីយដ្ឋានានា ឬពីខេត្តមកភ្នំពេញ សូមបើកបរដោយប្រុងប្រយ័ត្នគ្រប់ពេល។ ផ្លូវស្ពានកាន់តែល្អ គឺត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៌អាចកើតឡើងមួយប៉ព្រិចភ្នែក !

រថយន្តតូចធំហាមបើកវ៉ាប្រជែងលើស្ពាន លើផ្លូវកោង ផ្លូវចង្អៀត ជាពិសេសផ្លូវដែលមានសហគមន៌អ៊ូរអរ និងកុមារឆ្លងកាត់ច្រើន។ សូមបន្ថយល្បឿនតាមកំណត់ ហើយបើកបរត្រូវមានការអធ្យាស្រ័យយោគយល់អោយគ្នាទៅវិញទៅមក ព្រោះពេលនេះគឺមានតែច្បាប់ទេសម្រាប់អាងទាំងអស់គ្នា។

សូមពលរដ្ឋចេះជួយយកអាសារគ្នាទៅវិញទៅមកពេលមានគ្រោះថ្នាក់ចរាចរណ៌ និងសូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទូទាំងប្រទេសគ្រប់ៗគ្នានៅថ្ងៃអាទិត្យនេះ !

image

image

image

image

...

ដោយ៖ សុវណ្ណរ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print