ភ្នំពេញ៖ បុរសម្នាក់ចូលមកទិញខោអាវនៅខាងយីហោ BON COLLECTION ចេញមកវិញក៏បានដេម៉ូតូរួចច្រលំមួលហ្គែរដៃម៉ូតូក៏បានហោះទៅបុកនឹងកញ្ចក់ហាងលក់ខោអាវខាងលើបណ្តាលឲ្យបែកកញ្ចក់ខ្ទេច តែសំណាងល្អមិនមានអ្នករបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្តីរបស់ម្ចាស់ហាងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនឹងបុរសដែលបើកម៉ូតូបុកកញ្ចក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្ទេប ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1AA-9484 ពេលទិញខោអាវរួចក៏បានដើរចេញមកខាងក្រៅឡើងជិះម៉ូតូរបស់ខ្លួនបានកាច់សោរម៉ូតូដេរឆេះរួចហើយមិនដឹងយ៉ាងម៉េចជាប់ហ្គែរក៏បានហោះទៅបុកនឹងកញ្ចក់ហាងខាងលើបណ្តាលឲ្យបែកកញ្ចក់តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុភ្លាមៗនោះម្ចាស់ហាងបាននិងបុរសខាងលើបានចរចាគ្នាដោយបុរសបង្កហេតុបានសងថ្លៃជួសជុលកញ្ចក់ឡើងវិញ៕
ដោយ៖ ស រស្មី