​ម្ចាស់​រថយន្ត​ដឹក​អង្ករ​មាន​ប្តី​ជា​ប្រធាន​ក្រុម​ជញ្ជីង​ខេត្តព្រៃវែង​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ នៅ​តំបន់​អ្នក​លឿង​គេ​ខ្សឹបខ្សៀវ​ថា​ អ្នកស្រី​ ម៉ែ​ន​ ចាន់​បុប្ផា​ ម្ចាស់​រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​ មាន​ប្តី​ជា​ប្រធាន​ក្រុម​ជញ្ជីង​នៅ​ខេត្តព្រៃវែង​ ។​ យ៉ាង​ដូច្នេះ​ហើយ​បានជា​អ្នកស្រី​អាច​ប្រើប្រាស់​រថយន្ត​ដឹក​អង្ករ​លើស​ទម្ងន់​ ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​ បាន​ដោយ​ស្រួល​ ។​ មិនមែន​ត្រឹមតែ​ស្ពាន​ដ៏​ស្កឹមស្កៃ​នេះ​ត្រូវ​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ឆ្លងកាត់​ដោយ​ស្រួល​នោះ​ទេ​ សូ​ម្បី​តែ​នៅ​លើ​កំណាត់​ផ្លូវជាតិ​ពី​ភាគ​ខាងកើត​ប្រទេស​ ដល់​ចុង​ភាគ​ខាងលិច​នៃ​ប្រទេស​ ក៏​រថយន្ត​ដឹក​អង្ករ​លើស​ទម្ងន់​របស់​អ្នកស្រី​ ម៉ែ​ន​ ចាន់​បុប្ផា​ អាច​ធ្វើ​ដំណើរ​បាន​ដោយ​សុវត្ថិភាព​ដែរ​ ។​

​ប្រភព​បាន​ខ្សឹបខ្សៀវ​ថា​ កាលពី​ខែ​មុន​ ម្ចាស់​រថយន្ត​ដឹក​អង្ករ​ ដែល​មាន​ប្តី​ឈ្មោះ​ ឌឿ​ន​ ក៏​ធ្លាប់​បាន​ប្រើប្រាស់​រថយន្ត​លើស​ទម្ងន់​ដឹក​អង្ករ​ឆ្លងកាត់​ស្ពាន​នេះ​ដែរ​ គ្រាន់តែ​ថា​ ពេល​នោះ​រថយន្ត​មិន​ខូច​នៅ​លើ​ស្ពាន​ ដូច្នេះ​អាច​ធ្វើ​ដំណើរ​បាត់​ទៅ​ ។​ លើក​នេះ​ បើ​កុំ​តែ​រថយន្ត​ដាច់​កាឡេ​ ក៏​គ្មាន​នរណា​ដឹង​ថា​ រថយន្ត​ដែល​ផ្ទុក​ទម្ងន់​ជាង​៧០​តោន​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​នេះ​ដែរ​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​អ្នក​លឿង​បាន​បញ្ជាក់​ថា​ អ្នកស្រី​ម៉ែ​ន​ ចាន់​បុប្ផា​ ដែល​មាន​អាយុ​ចន្លោះ​៤៥​ឆ្នាំទៅ​៥០​ឆ្នាំ​ ជា​អ្នក​រកស៊ី​ដឹក​អង្ករ​តាម​រថយន្ត​ធំៗ​ ឆ្លង​ទៅ​ប្រទេស​ថៃ​ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​អើពើ​នោះ​ឡើយ​ ។​ មិន​អើពើ​មិនមែន​ ដោយសារ​ខ្លាច​អំណាច​អ្នកស្រី​ ម៉ែ​ន​ ចាន់​បុប្ផា​នោះ​ទេ​ ។​ ប៉ុន្តែ​អ្នកស្រី​បាន​ចែករំលែក​នូវ​ផល​ចំណេញ​ពី​ការ​ដឹក​លើស​ទម្ងន់​ជូន​ដល់​សមត្ថកិច្ច​ក្រុម​ថ្លឹង​ជញ្ជីង​នៅ​តាម​ដងផ្លូវ​គ្រប់ៗ​គ្នា​ ។​

​នៅ​គ្រា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​ចាប់អារម្មណ៍​លើ​បញ្ហា​នេះ​ អាជ្ញាធរ​ជំនាញ​ខេត្តព្រៃវែង​បាន​ប្រើប្រាស់​កម្លាំង​ចុះ​មក​វាស់វែង​នៅ​លើ​ទីកន្លែង​ដែល​រថយន្ត​នោះ​ខូច​ ហើយ​បណ្តាល​ឲ្យ​ស្រុត​ផ្នែក​អ៊ុត​កៅស៊ូ​នៅ​លើ​ស្ពាន​អ្នក​លឿង​ ឬ​ត្សឹ​បា​សា​នោះ​ ។​ ប្រការ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំអក​ថា​ «​ក្របី​ស៊ី​ស្រូវ​ បង​មិនសូវ​ហ៊ាន​ដេញ​ ក្របី​ដើរ​ចេញ​ បង​ដេញ​ឲ្យ​ស្រី​មើល​,​ ក្រពើ​ក្នុង​ទឹក​បង​មិន​ហ៊ាន​ចាប់​ ក្រពើ​ងាប់​ស្រាប់​ បង់​ចាប់​ឲ្យ​ស្រី​មើល​….»​។​

​លោក​ ងួ​ន​ ចំ​រ៉ុ​ង​ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹក​អ្នករ​នោះ​ បាន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ​ ។​ លោក​បន្ត​ថា​ ម្ចាស់​ក្រុមហ៊ុន​ដឹក​អង្ករ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សាងសង់​ស្ពាន​ ដោយ​ជួសជុល​កៅស៊ូ​ដែល​បាន​ខូចខាត​ ។​ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួច​ ក្រុមហ៊ុន​សាងសង់​ស្ពាន​ក៏​បាន​ដោះ​លែង​ម្ចាស់​រថយន្ត​ឲ្យ​ត្រឡប់​ទៅ​វិញ​ រីឯ​ស្ថាប័ន​មាន​សមត្ថកិច្ច​«​មិន​លូកដៃ​ក្នុង​រឿង​ហ្នឹង​ទេ​»​ ។​

​គួរ​បញ្ជាក់​ថា​ បញ្ហា​រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​ ខូច​នៅ​លើ​ស្ពាន​អ្នក​លឿង​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ដល់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ។​ បើ​ទោះបីជា​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ និង​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ម្ចាស់​រថយន្ត​នេះ​យ៉ាងណា​ក៏​ដោយ​ ក៏​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​តម្រុយ​ម្ចាស់​រថយន្ត​នៅឡើយ​ ៕​

r4

ews

te4

dw

ew

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print