ស្រវឹងស្រាដេកលក់ក្នុងរថយន្តត្រូវចោរលួចគាស់ទ្វារយករថយន្ត ពេលម្ចាស់ភ្ញាក់ដឹងខ្លួន ស្រែកឆោឡោ បើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងអស់សំណើចមួយ បានកើតមានឡើងបន្ទាប់ពីមានក្រុមចោរមួយក្រុមគ្នា៣នាក់ ធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងម៉ាក់ហាយឡែនឌ័រ ខណៈដែលម្ចាស់រថយន្តបានស្រវឹងស្រាហើយក៏ចតដេកនៅក្នុងរថយន្តរបស់ខ្លួន ស្រាប់តែក្រុមចោរទាំងនោះមកធ្វើសកម្មភាពលួចបានសម្រេចហើយព្យាយាមបើករត់គេចខ្លួន ស្របពេលម្ចាស់ដឹងខ្លួនភ្ញាក់ឡើង ធ្វើឲ្យចោរភ័យបើករ៉េចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកំរោល ហើយរត់ឡើងជិះម៉ូតូជាមួយបក្ខពួកគេចខ្លួនបាត់តែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅខាងមុខផ្ទះវីងតាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានហូបស្រាស្រវឹងចេញពីកម្មវិធីមិត្តភក្តិក្នុងគោលបំណងធ្វើដំណើរចេញទៅខេត្តកំពង់ចាម ដោយសារតែស្រវឹងជ្រុល មិនអាចធ្វើដំណើរបាន ដោយខ្លាចមានគ្រោះថ្នាក់នោះ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនម៉ាកហាយឡែនឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2W-6984 មកឈប់នៅតាមបណ្តោយផ្លូវ២៦៥ជិតកន្លែងកើតហេតុ រួចក៏បានឡុកសោ ហើយបញ្ឆេះម៉ាសុីនចោលទៅ ដេកលង់លក់នៅបាំងរថយន្តខាងក្រោយ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឈប់ក្បែររថយន្ត ហើយបានធ្វើសកម្មភាពលួចរថយន្តបើកចេញទៅខណៈនោះជនរងគ្រោះបានដឹងខ្លួនទាន់ស្រែកឆោឡោ ធ្វើអោយជនសង្ស័យភ័យស្លាន់ស្លោបើករថយន្តទៅបុកផើងផ្កានិងផ្ទះវីងពេញទំហឹងបណ្តាលអោយបាក់ស្លាកយីហោរនិងខូចខាតរថយន្តបើកទៅមុខលែងរួច ពេលប្រជាពលរដ្ឋចេញមក ជនសង្ស័យទាំង៣នាក់ក៏បានរត់ចេញពីរថយន្តឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុម្ចាស់រថយន្តបានដោះស្រាយជាមួយម្ចាស់ផ្ទះ ដោយចេញសងថ្លៃការខូចទៅម្ចាស់ផ្ទះរងគ្រោះចំនួន៣០០ដុល្លាដើម្បីបញ្ចប់រឿង ចំណែកឯរថយន្តជនរងគ្រោះ ត្រូវម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯងផងដែរ៕

IMG_6165

IMG_6164

IMG_6166

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print