ភ្នំពេញ៖ យ៉ាងហោចណាស់ក្រុម យុវជនដែលធ្វើការងារផ្នែកបរិស្ថាន និង ប្រជាសហគមន៍ប្រមាណជាង១០០នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានជួបប្រជុំប្រមូលផ្ដុំគ្នានៅមុខក្រុម ហ៊ុនស្រាបៀរអង្គរ ខេមប្រ៊ូ ដោយបាន ដាក់ញត្ដិទាមទារឱ្យថៅកែក្រុមហ៊ុននេះ ដកភាគហ៊ុនចេញពីគម្រោងសាងសង់ ទំនប់វារីអគ្គិសនីដនសាហុង ។
ក្រុមអ្នកតវ៉ាដែលបានឈរតម្រៀប ជួរគ្នានៅមុខក្រុមហ៊ុនស្រាបៀរអង្គរ បានអះអាងថា ក្រុមហ៊ុននេះមានភាគ ហ៊ុន៥០ភាគរយនៅក្នុងគម្រោងសាង សង់ទំនប់វារីអគ្គិសនីដនសាហុង ស្ថិត ក្នុងប្រទេសឡាវ ដែលវារីអគ្គិសនីនឹង ធ្វើឱ្យប៉ះពាល់ទៅលើជីវចម្រុះ ជាពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែល រស់នៅតាមដងទន្លេមេគង្គ ។ នៅពេល ដែលទំនប់វារីអគ្គិសនីដនសាហុងកើត ឡើងមនុស្សជាង៦០០លាននាក់នឹងរង ផលប៉ះពាល់ពីការអភិវឌ្ឍន៍មួយនេះ ។
លោក ជុំ ហួត ប្រធានស្ដីពីនៃក្រុម យុវជនការពារសង្គម និងបរិស្ថានបាន ថ្លែងក្នុងពេលនោះថា ការសាងសង់វារី អគ្គិសនីដនសាហុងដែលមានចម្ងាយ ១៥០០ម៉ែត្រពីព្រំដែនខេត្ដស្ទឹងត្រែង ប្រទេសកម្ពុជា និងប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេ មេគង្គ និងទន្លេសាប ។ លោកបានឱ្យដឹង ថា លោក ហ្គោ ណាន់ គៀស (Goh Nan Kioh) ជាថៅកែក្រុមហ៊ុនជនជាតិ ម៉ាឡេស៊ី ដែលជាម្ចាស់ក្រុមហ៊ុនមេហ្គា ហ្វើស និងជាម្ចាស់ក្រុមហ៊ុនស្រាបៀរ អង្គរត្រូវតែដកភាគហ៊ុន៥០ភាគរយ របស់ខ្លួនចេញពីការសាងសង់ទំនប់វារី អគ្គិសនីដនសាហុងនោះ ។
ប៉ុន្ដែតំណាងក្រុមហ៊ុនស្រាបៀរអង្គរ អះអាងថា ការសាងសង់វារីអគ្គិសនីនៅ ប្រទេសឡាវនោះមិនជាប់ពាក់ព័ន្ធជា មួយក្រុមហ៊ុនស្រាបៀរអង្គរទេ ។
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ប្រមាណ៣០ស្ថាប័នបានដាក់ញត្ដិជូន ក្រុមហ៊ុនស្រាបៀរអង្គរដោយបានបង្ហាញ ថា គម្រោងទំនប់វារីអគ្គិសនីដនសាហុង នេះបង្កឱ្យប៉ះពាល់ដល់កម្រិតលំហូរទឹក ទន្លេមេគង្គ និងបំផ្លាញប្រព័ន្ធផ្លាស់ទី របស់ត្រីនៅតាមដងទន្លេមេគង្គក្រោម ព្រមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦០លាននាក់ ដែលមានប្រទេសកម្ព្ពុជា, ថៃ និងវៀតណាម ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ នៅតែទទូចឱ្យក្រុមហ៊ុនស្រាបៀរអង្គរ ដែលគេយល់ថា មានចំណែកភាគហ៊ុន នៅក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុងបញ្ឈប់សកម្មភាពរបស់ខ្លួន ពីព្រោះថាការអភិវឌ្ឍបែបនេះនាំឱ្យមាន ហានិភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋដែល រស់នៅភាគខាងក្រោមទន្លេមេគង្គ ។
ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិលទាំង នោះប្រកាសថានឹងបើកយុទ្ធនាការ ពន្យល់ណែនាំឱ្យប្រជាពលរដ្ឋឈប់ទទួលទានស្រាបៀរអង្គរ ពីព្រោះថា ស្រាបៀរ អង្គរមានចំណែកយ៉ាងធំក្នុងការកសាង ទំនប់ដនសាហុងក្នុងប្រទេសឡាវ។ សេចក្ដីអំពាវនាវរបស់ក្រុមអង្គការ សង្គមស៊ីវិលបានធ្វើឡើងចំពេលដែល រដ្ឋាភិបាលរឹងរូសបន្ដសាងសង់ទំនប់វារី អគ្គិសនីដនសាហុង ។
ប្រជាជនដែលរស់នៅអាងទន្លេមេគង្គជាង៦០លាននាក់រងផលប៉ះពាល់ដោយផ្ទាល់និងជាង៦០០លាននាក់ផ្សេងទៀត រងផលប៉ះពាល់ដោយប្រយោលរួមមានប្រជាជននៅប្រទេសចិន, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ថៃ និងវៀតណាម ។ សម្រាប់កម្ពុជាប្រជាពលរដ្ឋជាង៣លាននាក់រងផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីដនសាហុងនេះ ។
មូលហេតុដែលនាំឱ្យសង្គមស៊ីវិល ស្នើឱ្យដោះស្រាយបញ្ហានេះដោយសារ ទំហំនៃផលប៉ះពាល់មានលក្ខណៈធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាលកម្ពុជា, អគ្គលេខាធិការ អាស៊ាន និងសហរដ្ឋអាមេរិកមានតួនាទី យ៉ាងសំខាន់ក្នុងការអន្ដរាគមន៍ចំពោះ រឿងនេះ ពីព្រោះការសាងសង់ទំនប់វារី អគ្គិសនីដនសាហុងនាំឱ្យមានការប្រែ ប្រួលអាកាសធាតុ និងឈានទៅដល់ការ រំលោភសិទ្ធិមនុស្ស ។
ប្រសិនបើគម្រោងវារីអគ្គិសនីដន សាហុងកើតមែនមិនមែនតែប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គទេដែលរងផលប៉ះពាល់នោះ សូម្បីប្រជាពលរដ្ឋនៅ ទន្លេសាបក៏រងផលប៉ះពាល់ដែរ ។
ការអំពាវនាវរបស់អង្គការសង្គម ស៊ីវិលនៅពេលនេះមិនទទួលបានការ ចាប់អារម្មណ៍ពីក្រុមហ៊ុនស្រាបៀរអង្គរ នោះឡើយ ។ សេចក្ដីអំពាវនាវស្នើឱ្យ ប្រជាពលរដ្ឋឈប់ទទួលទានស្រាបៀរ អង្គរដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុម ហ៊ុនខេមប្រ៊ូបាននិងកំពុងសាងវិនាសកម្ម និងសម្លាប់ប្រជាពលរដ្ឋនៅដងទន្លេមេគង្គ ខាងក្រោម ៕
ដោយ៖ ហេង សូរិយា