តុលាការខេត្តកណ្តាលឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមរបស់ប្រពន្ធជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនិឹងជនរងគ្រោះ តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនត្រូវចោទឈ្មោះ ទេព តុលា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះត្រូវជាកូនដើមមានអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងគ្នាក៏បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់ ប្រុស១ ស្រី២ (ជនរងគ្រោះជាកូនទី១)។
លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ម្តាយជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចម្តង។
ក្រោយមកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ដដែលម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយឪពុកចុងក៏បានចាប់រំលោភបានសម្រេចម្តងទៀត។
លុះក្រោយមកទៀតក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាច់ភ្លើងបានសម្រេចម្តងទៀតហើយបានថតវីដេអូទុកមើលទៀតផង។
ក្រោយមកទៀតជនសង្ស័យបានសុំរួមភេទបន្ត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យក៏បានយកវីដេអូ មកគំរាម បើមិនព្រមនឹងយកវីដេអូនោះបង្ហោះក្នុងហ្វេសប៊ុកឱ្យគេដឹង ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់បានសម្រេច៨ដង។

រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់តែស្តីបន្ទោសឱ្យឪពុកចុងបីបួនម៉ាត់ប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏បានឈប់រៀនហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្លួលលាងចានឱ្យគេនៅខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានដំណឹងថា ជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះឱ្យទៅរស់នៅជាមួយនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយប្រាប់ជនរងគ្រោះឱ្យទៅយកខោអាវនៅផ្ទះឪពុកចុងមករស់ជាមួយគាត់។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១
ជនរងគ្រោះក៏បានត្រឡប់ចូលផ្ទះដើម្បីរៀបចំខោអាវដើម្បីទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបនាងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ហើយនគរបាលប៉ុស្តិ៍ក៏មកឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមនីតិវិធីតែម្តង។

...

តាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន តែ មិនបានចាប់រំលោភនោះទេ គឺមានការព្រមព្រៀងត្រូវរ៉ូវគ្នា៕ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print