ផឹកស៊ី​រំលឹករឿងចាស់បងខឹង​ ស្ទុះ​វាយគូសត្រូវជំនួសប្អូនជាប់ទោសទាំង២នាក់

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័​យយ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន​ជនសង្ស័យពីរ​នាក់​បងប្អូន បន្ទាប់ពីរួមគ្នាប្រើហិង្សាវាយជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។
លោក​វរសេនីយ៍ត្រី​ នួន​ នី​ណា​រ៉ូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែតបានឲ្យដឹងថា ជនជនសង្ស័យដែលឃាត់ខ្លួមានឈ្មោះ ស៊ី​ង វី​កាំ​ង អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ោយប៉ែតនិងឈ្មោះ​ហេង សំបូរ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ស្ដៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​
លោកនួន នីណារ៉ូ បានឲ្យដឹងទៀតថាក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​(ថ្ងៃ១៤ខែកុម្ភ:ឆ្នាំ២០២១)ក្រុមជនរងគ្រោះនិងជនបង្កបាននាំគ្នា​ផឹកស៊ី​ជួបជុំគ្នាយ៉ាងសប្បាយ។​ពេលនោះ​ភាគីជនបង្កជាប្អូន​បានរំលឹក​រឿង​កាល​ពី​១០​ឆ្នាំមុន​ថា​មានឈ្មោះ​អេង​ ឃុ​យ​ និង​ឈ្មោះ​ហ៊ុយ​បាន​វាយ​ធ្វើបាប​ខ្លួន​ឲ្យ​របួសធ្ងន់​។​ពេលនោះស្រាប់់តែ​ភាគីបងខឹង​ជំនួសបាន​ស្ទុះ​ទៅ​វាយ​គូសត្រូវ​របស់​ប្អូន បណ្តាល​ឲ្យ​របួសធ្ងន់​វិញ​ដែរ​ដើម្បី​សងសឹក ។​បន្ទាប់មក​ជនរងគ្រោះ​ក៏​រត់​ទៅប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែតឲ្យជួយធ្វើអន្តរាគមន៍ ។​ក្នុងករណីនេះមាន​មនុស្ស​៦​នាក់​បាន​ទៅ​ឃាត់​ជម្លោះ​ប៉ុន្តែ​ឃាត់​មិន​ជាប់​ដែរ​ទើប​ឈានដល់​របួសធ្ងន់​ជនរងគ្រោះ​ដែលជា​អតីត​គូសត្រូវ​របស់​ប្អូននោះ ។​  ​
ប្រភពដដែលបានឲ្យដឹងទៀតថាដោយសារមានចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងពីរ​នាក់និង​មាន​ស្នាមរបួស​របស់ជនរងគ្រោះជា​ភស្តុតាង​ផង​នោះ ទើប​កម្លាំង​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផ្នែកព្រហ្មទណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print