វៀតណាម​មានករណីឆ្លងកូវីដ-១៩ ថ្មី​ចំនួន​៤០នាក់ ក្នុងនោះខេត្តហាយយឿងមាន​៣៨នាក់

ចែករំលែក៖

គិតមកដល់វេលាម៉ោង ១៨ ថ្ងៃទី ១៦ ខែកុម្ភៈ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩វៀតណាមបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៤០នាក់ ក្នុងនោះខេត្តហាយយឿង​មានដល់ទៅ៣៨ នាក់ ខេត្តក្វាងនិញ​ម្នាក់ និងរដ្ឋធានីហាណូយម្នាក់។ ដូច្នេះនៅវៀតណាមពេលនេះមានករណីឆ្លងកូវីដ-១៩ សរុប១.៤១២​ នាក់ នៅក្នុងសហគមន៍ ។ ក្នុងចំណោមនោះអ្នកឆ្លងថ្មីចាប់ពីថ្ងៃទី​២៧ខែមករា​មកមានអ្នកឆ្លងសរុបដល់ទៅ៧១៩នាក់​។ នៅថ្ងៃទី​១៦ខែកុម្ភៈ មិនមានករណីឆ្លងនាំចូលពីក្រៅឡើយ គឺឆ្លងក្នុងសហគមន៍ទំាងអស់។
ជាមួយគ្នានេះចំនួនពលរដ្ឋដែលបានធ្វើចត្តាឡីស័កកើនឡើងដល់ទៅ​១២៨.០៨០នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កក្នុងផ្ទះមានជាង ១១២ពាន់នាក់​។ ជាមួយគ្នានោះការធ្វើចត្តាឡីស័កនៅក្នុងមជ្ឈមណ្ឌលនានា មានដល់ទៅ ជាង​១.៥៣០នាក់​។
នៅពេលនេះដែរ ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន បានឡើងគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងនោះមានប្រទេសហ្វីុលីពីនជាដើម។
ចំណែកម៉ាឡេស៊ីវិញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេសុីបានប្រកាសនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍នៅនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈថា «ខ្ញុំមានសេចក្តីរីករាយនឹងប្រកាសថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិកនិងអាល្លឺម៉ង់ ហ្វាយហ្សឺ-បាយអនថិច (Pfizer-BioNTech) នឹងមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ លើសពីនេះទៅទៀត ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅទូទាំងប្រទេសនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ជាពេលដែលរូបខ្ញុំព្រមទាំងក្រុមបុគ្គលជួរមុខនឹងទទួលបានការចាក់វ៉ាក់សាំងនេះ»។
លោក Muhyiddin បានគូសបញ្ជាក់បន្ថែមថា កម្មវិធីចាក់វ៉ាក់សាំង COVID-19 នេះ នឹងត្រូវធ្វើឡើងបីដំណាក់កាល ដែលដំណាក់កាលដំបូងនឹងមានការចូលរួមពីក្រុមបុគ្គលិកជួរមុខដែលនិឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ខែមេសា ឆ្នាំ២០២១។ គេរំពឹងថា ក្នុងដំណាក់កាលនេះ ប្រជាជនប្រហែល៥០ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង។
ប្រទេសម៉ាឡេស៉ី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៦៦,៤៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៧៥នាក់ និងអ្នកជាសះស្បើយ ២១៨,៣៣៥នាក់៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print