បង់ក្លាដែសប្រហារជីវិតមនុស្ស​៥នាក់​ដែលបានសម្លាប់ blogger ជនជាតិអាមេរិក

ចែករំលែក៖

តុលាការបង់ក្លាដែស បានប្រកាសកាត់ទោសប្រហារជីវិតមនុស្ស ៥នាក់មកពីក្រុមអ៊ិស្លាម ពាក់ព័ន្ធ​នឹងការសម្លាប់​blogger ជនជាតិអាមេរិក​ កាលពីឆ្នាំ២០១៥។

ជនរងគ្រោះឈ្មោះAvijit Roy ជនជាតិអាមេរិក ដើមកំណើតបង់ក្លាដែស ត្រូវបានក្រុមអ៊ិស្លាមសម្លាប់ ដោយសារតែបានផ្សព្វផ្សាយវីដេអូ រិះគន់​ការជ្រុលនិយមរបស់ក្រុមអ៊ិស្លាមមួយចំនួននៅលើបណ្តាញសង្គម។
លោក​Avijit Roy​ត្រូវក្រុមអ៊ិស្លាម កាប់ដោយកាំបិតរហូតដល់ស្លាប់ នៅខែកុម្ភៈ ឆ្នាំ ២០១៥ ពេលកំពុងធ្វើដំណើរទៅផ្ទះជាមួយភរិយា បន្ទាប់ពីចូលរួមពិធីតាំងពិព័រណ៍នៅទីក្រុង​​Dhaka ។ ចំណែកភរិយាជនរងគ្រោះនិងមនុស្សម្នាក់ទៀតរងរបួសធ្ងន់តែមិនស្លាប់នោះឡើយ។
តុលាការ បង់ក្លាដែសបានប្រកាសថា ជនដៃដល់ទាំង៥នាក់ត្រូវប្រហារជីវិត និងម្នាក់ទៀតត្រូវ ដាក់ទោសជាប់គុកអស់មួយជីវិត ។​ក្រុមដែលត្រូវប្រហារជីវិតគឺមកពីក្រុម Ansar Ullah Bangla ជាក្រុមខ្មាន់កាំភ្លើងនៅតំបន់​ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាល់កៃដា ។​
កាលពីឆ្នាំ​២០១៣-២០១៦ បង់ក្លាដែស​មានករណីវាយប្រហារ ទៅលើក្រុម​blogger ជាច្រើន ក៏ដូចជា​សកម្មជន​សិទ្ធិមនុស្ស ។ ក្រុមដែលវាយប្រហារគឺជាក្រុមរដ្ឋអ៊ិស្លាម ឬ​ក្រុមភេរវកម្មអាល់កៃដា ។ នៅឆ្នាំ​២០១៦ ក្រុមជ្រុលនិយមបានវាយប្រហារចូលហាងកាហ្វេ សម្លាប់មនុស្សសរុបដល់ទៅ​២២នាក់​៕

រូបភាព៖ Business-Standard

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print