អង់គ្លេសបានប្រកាសថាបើទោះបី អង់គ្លេសមិនមានគម្រោង បង្កើតលិខិតឆ្លងដែនវ៉ាក់សាំង ប៉ុន្តែប្រទេសនេះនិងជួយដល់ប្រទេសផ្សេងទៀត ពីគម្រោងបង្កើត លិខិតឆ្លងដែនវ៉ាក់សាំង។
រដ្ឋមន្ត្រីទទួលបន្ទុក ការចាក់វ៉ាក់សាំង កូវីដ ១៩របស់អង់គ្លេស លោកNadhim Zahawi បានឲ្យដឹងថា នៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើប្រទេសផ្សេងទៀត ស្នើឲ្យមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដូច្នេះយើងចាំបាច់ត្រូវតែផ្តល់លក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរ។
ពាក់ព័ន្ធការចាក់វ៉ាក់សាំង នាយករដ្ឋមន្ត្រីអង់គ្លេស លោកJohnson បានស្នើដល់ស្ថានប័នពាក់ព័ន្ធមានវិធានការ ទប់ស្កាត់កូវីដ១៩ ទម្រង់ថ្មី។ ជាមួយគ្នានេះក៏បានស្នើបង្កើនចំនួនវ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ ៣២លាននាក់នៅខែមេសាឆ្នាំ២០២១។
គិតដល់ដល់វេលាម៉ោង ៨យប់ថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០២១អង់គ្លេសមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ជាង៤លាននាក់ ស្លាប់ជាង ១១៧ពាន់នាក់ និងជាសះស្បើយ ជាង ២,១លាននាក់។ អង់គ្លេសមានចំនួនអ្នកឆ្លងឈរលំដាប់ទី៥ លើពីភពលោក ។ ចំណែកនៅលើពិភពលោកមានករណីឆ្លង សរុប ជាង១០៩,៧លាននាក់ និងស្លាប់ជាង ២,៤២លាននាក់ ៕
រូបភាព៖ KT